បរទេស៖ អ្នកចាត់ការទូទៅរបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា ក្លិបយក្សអេស្ប៉ាញទាំងពីរគឺ Real Madrid និង Barcelona គឺជាក្លិបដែលអាចនាំយកកូនក្រុមសំខាន់ៗរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាប្រវត្តិសាស្រ្ត Luis Suarez និង Philippe Coutinho សុទ្ធតែបានចាកចេញពី Liverpool ទៅចូលរួមជាមួយ Barcelona។ ខណៈបច្ចុប្បន្ន Mohamed Salah និង Sadio Mane សុទ្ធតែត្រូវបានគេដឹងថា ទំនងអាចនឹងផ្លាស់ទៅទឹកដីប្រទេសអេស្ប៉ាញ ដោយទៅចូលរួមនៅកីឡដ្ឋាន Camp Nou ឬ Santiago Bernabeu។

ថ្លែងប្រាប់សារព័ត៌មាន The Independent បុរសសញ្ជាតិអាល្លឺម៉ង់បាននិយាយថា៖
ខ្ញុំគិតថាកីឡាករមួយចំនួន បើសិនជា Barcelona ឬ Real Madrid ទាក់ទងហើយ គឺពិបាកបដិសេធខ្លាំងណាស់។ ខ្ញុំគិតថានៅលើពិភពលោកទាំងមូល Liverpool គឺជាក្លិបមួយក្នុងចំណោមក្លិបកំពូលៗ។ ប៉ុន្តែនៅពេលដែលក្លិបទាំងពីរទាក់ទងមក នោះវាសុទ្ធតែជាបញ្ហា ផ្ទុយពីនេះ មានក្លិបចំនួន៥០០ ដែលមិនងាយទិញកីឡាករពីយើងបានទេ។

គួរឲ្យដឹងផងដែរថា ខ្សែប្រយុទ្ធឆ្នើមទាំង២រូបរបស់ Liverpool កីឡាករ Mohamed Salah និង Sadio Mane កំពុងតែស្ថិតនៅក្នុងរ៉ាដារបស់ក្លិបអធិរាជស Real Madrid និងក្លិបអ្នកមានបុណ្យ Barcelona សម្រាប់ការនាំចូលនៅទីផ្សារខាងមុខ៕