ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាស្គាល់តារាស្រីដ៏មានប្រជាប្រិយភាព គង់ ចាន់ស្រីមុំ បើទោះ បច្ចុប្បន្នមិនសូវលេចមុខ ក្នុងការងារសិល្បៈដូចមុនក្តី ក៏នាងនៅតែទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រ ដែលនៅចង់តាមដានពីជីវិតគ្រួសារដ៏មានសុភមង្គល និងជីវិតឯកជនរបស់នាងដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយវិញទៀត បើទោះបីជា មិនសូវឃើញនាងបង្ហាញមុខក្នុងការសម្ដែង ដូចកាលពីមុនមែន តែមកមើលពីជីវិតគ្រួសារនាងវិញ មានមហាជនជាច្រើនចូលចិត្តតាមដានមើលពីសកម្មភាពរបស់នាងជាខ្លាំង ។ បើនិយាយពីគ្រួសារនាងវិញ លោក គឹម សីហា ដែលជាស្វាមីនាង ពិតជាថ្នាក់ថ្នមនាង ហើយមើលទៅពិតជាមានសុភមង្គលខ្លាំង ស្របពេលដែលអាជីវកម្មរបស់អ្នកទាំងពីរកំពុងតែជោគជ័យខ្លាំងផងដែរ។
ជាមួយគ្នានេះដែរ បើតាមពេលកន្លងមក គ្រួសារដ៏សែនមានសុភមង្គលមួយនេះតែងតែ ធ្វើឲ្យហ្វេនៗមានការច្រណែនមិនតិចទេ ដោយសារតែរាល់ពេលដែលគ្រួសារមួយនេះចេញទៅណាម្ដងៗ គ្រប់ពេលវេលា គ្រប់ទីកន្លែងនាងតែងតែបង្ហាញរូបភាពការតែងខ្លួនស្អាតៗ ស្វីតៗ និងជីវិតដ៏សែនមានសុភមង្គលជាមួយស្វាមី និងកូនស្រី ម៉ូម៉ូ ផងដែរ។
រាល់សកម្មភាពទាំងនេះ បានធ្វើឲ្យហ្វេនជាច្រើនពិតជារំភើប និងមានក្តីសុខជំនួសនាង ដែលមានស្វាមី ដែលយល់ចិត្ត និងមានក្តីសុខឲ្យគ្នាគ្រប់ពេលយ៉ាងដូច្នោះ៕
ទស្សនារូបភាពខាងក្រោម៖