ភ្នំពេញ៖ ជាការពិតណាស់ ក្ដីស្រលាញ់ដែលកើតចេញពីជាស្នេហា វាមិនបានកើតឡើងដោយចៃដន្យនោះទេ តែវាកើតចេញពីនិស្ស័យ និងភាពស្និទ្ធស្នាលគ្នា ម្យ៉ាងទៀតស្នេហាមិនបានប្រកាន់ពីមុខមាត់ រូបរាង ឬជាតិសាសន៍ណានោះទេ សំខាន់មនុស្សពីរនាក់ អាចរស់នៅចុះសម្រុងគ្នាឬអត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ មានស្វាមី ភរិយាថ្មីមួយគូកំពុងធ្វើឲ្យមហាជន ជាច្រើនមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ជាមួយថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរនាក់។ ដោយគេសង្កេតឃើញថា កូនក្រមុំមានមុខមាត់ស្អាត និងរូបរាងខ្ពស់ស្រឡូន ឯខាងកូនកម្លោះមិនសូវមានកម្ពស់ខ្ពស់ដូចជាបុរសដទៃ តែមើលទៅខាងកូនក្រមុំ ហាក់ជាមានភាពសប្បាយរីករាយ និងមានស្នាមញញឹមជាមួយថ្ងៃពិសេសរបស់នាង។
តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ មង្គលការមួយនេះ យើងក៏ឃើញមាន តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញ ឈិត សុវណ្ណបញ្ញា ចូលរួម ដោយនាងត្រូវជាបងប្អូនជីដូនមួយខាងកូនក្រមុំផងដែរ។
ជាការពិតណាស់ ស្នេហាមួយកើតឡើងបាន មិនសំខាន់ទៅលើទ្រព្យធន មាសប្រាក់ រូបរាង មុខមាត់ នោះទេ សំខាន់ស្នេហាកើតចេញពី ការស្រលាញ់ដោយប្រើបេះដូង។ ក្នុងនោះដែរបន្ទាប់ពីមហាជនបានឃើញ រូបភាពទាំងនោះហើយ បាននាំគ្នាចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក និង ចូលរួមអបអរសាទរ ដល់ថ្ងៃពិសេសរបស់អ្នកទាំងពីរផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖