ខ្លាំងបាត់ ! បន្ទាប់ពីបានឱប Messi រួច កីឡាករម្នាក់ថានឹងមិនបោកអាវដែលខ្លួនបានពាក់ឱប Messi នោះទេ

//s5.kh1.co/91/91e7380279d2f3cc3da5e3f1304876a34705ce5b.jpg
កីទ្បា

 ២៣-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ កីឡាករចំណូលថ្មីសញ្ជាតិដាណឺម៉ាករបស់ Barcelona បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹបថ្មី ថែមទាំងបានជួយក្រុមឲ្យរកបាន២គ្រាប់បន្ថែមទៀតក្នុងជំនួបទល់ជ័យជំនះទល់នឹង Levante ក្នុងលទ្ធផល ៥ទល់នឹង០ ។ ក្រោយចប់ការប្រកួត Martin Braithwaite បានថ្លែងទៅកាន់អ្នកកាសែតដែលស្តាប់ទៅគួរអស់សំណើចថា ខ្លួននឹងមិនបោកអាវ ដែលខ្លួនបានពាក់ឱប Messi នោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Braithwaite ជាមួយ Messi
Braithwaite ជាមួយ Messi

Martin Braithwaite ធ្វើបានយ៉ាងល្អក្នុងការបង្ហាញខ្លួនដំបូងរបស់ខ្លួន បើទោះជាបានចូលលេងត្រឹម២០នាទីចុក្រោយក៏ដោយ ។ ដោយបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុទបញ្ជូលទីបាន២គ្រាប់ ក្នុងនោះមាន Messi ១គ្រាប់ដែលជាគ្រាប់ទី៤ក្នុងប្រកួត និង ១គ្រាប់ទៀត Arthur ដែលជាគ្រាប់ទី៥ ។

Braithwaite ក្នុងពេលប្រកួត
Braithwaite ក្នុងពេលប្រកួត

Martin Braithwaite បានថ្លែងថា " ខ្ញុំមិនសូវរីករាយប៉ុន្មានទេដែលមិនបានរកគ្រាប់បាល់ តែវាជាការបង្ហាញខ្លួនដំបូងដ៏អស្ចារ្យ និងក្តីស្រមៃបានក្លាយជាការពិត ។ ខ្ញុំនឹងមិនបោកអាវខ្ញុំទេ បន្ទាប់ពីបានឱប Messi " ។

គួររំលឹកផងដែរថា Barcelona បានទិញកីឡាករ Martin Braithwaite ក្នុងតំលៃខ្លួន១៧លានផោន​(ឬប្រមាណ ២១លានដុល្លារ) ពីក្រុម Leganes ដោយក្លឹប Barca ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ផ្ដល់សិទ្ធទិញកីឡាករបន្ទាន់ មកជួយក្រុមមុនពេលទីផ្សារដោះដូររដូវក្ដៅបើកទ្វារ បន្ទាប់ពីខ្សែប្រយុទ្ធ Ousmane Dembele ត្រូវសម្រាកក្រៅទីលានរយៈពេល៦ខែ ដោយសារបញ្ហារបួស៕

Braithwaite បន្ទាប់ពីបាន assist
Braithwaite បន្ទាប់ពីបាន assist

ប្រភពallfootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T