គួរឱ្យភ្ញាក់ផ្អើលមែន! គូស្វាមីភរិយារាប់រយគូពាក់ម៉ាស់ថើបគ្នាក្នុងពិធីមង្គលការ ដោយសារភ័យខ្លាចវីរុស Covid-19

//s5.kh1.co/b8/b88399c16a1cb7fd0cbdb75a1b3118791f4300c2.jpeg
សង្គម

 ២៣-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ព្រឹត្តិការណ៍នេះគឺជាប្រពៃណីក្រោយថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅក្នុងទីក្រុង Bacolod ឆ្នេរភាគពាយព្យនៃកោះ Negros ប្រទេសហ្វីលីពីន។

ហ្វីលីពីន៖ គូស្វាមីភរិយារាប់រយគូពាក់ម៉ាស់ដើម្បីថើបក្នុងពីធីមង្គលការដ៏ធំ ដែលចំពេលមានការភ័យខ្លាចពីជំងឺកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមនេះបានធ្វើការស្បថ និងថើបគ្នានៅក្នុងពិធីមង្គលការដ៏ធំមួយ បើទោះបីជាត្រូវពាក់ម៉ាសពណ៌ខៀវទៅនឹងពិធីនៅទីក្រុង Bacolod ប្រទេសហ្វីលីពីនយ៉ាងណាក៏ដោយ តែរហូតមកដល់ពេលនេះមានមនុស្សម្នាក់បានស្លាប់ដោយសារវីរុស។

https://s5.kh1.co/__image/w=615,h=410,q=100/89/89a3b0a02391ea3433cfa2dc8ad0452a7ad30f33.jpeg

គូស្វាមីភរិយាជាង ២០០ គូបានការពារការឆ្លងរាលដាលនៃវីរុស និងពាក់ម៉ាសដើម្បីថើបក្នុងពិធីមង្គលការរបស់ពួកគេ។ ព្រឹត្តិការណ៍នេះគឺជាប្រពៃណីក្រោយថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅក្នុងទីក្រុង Bacolod ឆ្នេរភាគពាយ័ព្យនៃកោះ Negros ប្រទេសហ្វីលីពីន។

គូស្វាមីភរិយាថ្មីថ្មោងចំនួន ២២០ គូត្រូវបានស្នើឱ្យបំពេញសេចក្តីប្រកាសសុខភាពដោយមានបញ្ជាក់លម្អិតនៃប្រវត្តិនៃការធ្វើដំណើរក្នុងរយៈពេល ១៤ ថ្ងៃមុខ។ ពួកគេបានប្រមូលផ្តុំគ្នានៅសាលដ៏អស្ចារ្យមួយហើយរង់ចាំចៅហ្វាយក្រុង Bacolod គឺលោក Evelio Leonardia មើលការខុសត្រូវពិធីនោះហើយប្រកាស់ឱ្យពួកគេថាជាប្តីប្រពន្ធ។

https://s5.kh1.co/__image/w=650,h=433,q=100/b8/b88399c16a1cb7fd0cbdb75a1b3118791f4300c2.jpeg

ពិធីមង្គលការពាក់ម៉ាស់បែបនេះជាទូទៅមាននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន និងនៅប្រទេសកូរ៉េខាងត្បូងដែលមានមនុស្ស ៣០,០០០ នាក់បានចូលរួមក្នុងខែនេះ។

អ្នកចូលរួមត្រូវបានគេផ្តល់ឱ្យអ្នកលាងសម្អាតដៃ និងពាក់ម៉ាស់នៅតាមផ្លូវដើរចូល។ គួរបញ្ជាក់ផងដែរថាប្រទេសហ្វីលីពីនគឺជាប្រទេសដំបូងគេដែលបានកត់ត្រាការស្លាប់ដោយវីរុសកូរ៉ូណា ក្រៅប្រទេសចិន។

ករណីនេះពាក់ព័ន្ធនឹងជនជាតិចិនអាយុ ៤០ ឆ្នាំដែលមានជំងឺរលាកសួតធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ការផ្ទុះឡើងនៃជំងឺនេះបានសម្លាប់មនុស្សជាង ២០០០ នាក់នៅទូទាំងពិភពលោក និងបានឆ្លងដល់មនុស្សជាង ៧៧.០០០ នាក់គិតមកពេលនេះ៕

កម្មវិធីនេះចូលរួមដោយលោកចាហ្វាយក្រុងផងដែរ
កម្មវិធីនេះចូលរួមដោយលោកចាហ្វាយក្រុងផងដែរ
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T