អ៊ីតាលី៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ីតាលីបានបញ្ជាក់ថា ការប្រកួតនៅក្របខ័ណ្ឌ Serie A នៅភាគខាងជើងនៃតំបន់ Lombardy និង Veneto របស់ប្រទេសអ៊ីតាលីនឹងមិនបានលេងទេនៅថ្ងៃអាទិត្យនេះដោយសារតែការផ្ទុះឡើងនៃវីរុសនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយការប្រកួតដែលត្រូវលើកពេលនោះរួមមាន ការប្រកួតរបស់ក្រុម Inter Milan ទល់នឹង Sampdoria, Atalanta ទល់នឹង Sassuolo និងមួយគូទៀតគឺ Hellas Verona ទល់នឹង Cagliari។
រហូតមកដល់ពេលនេះមិនទាន់មានការចង្អុលបង្ហាញពីពេលវេលាដែលកំណត់ឱ្យមានការប្រកួតឡើងវិញនោះទេ។
ហើយបានឱ្យដឹងដែលថាប្រទេសអ៊ីតាលីកំពុងដោះស្រាយការផ្ទុះឡើងនៃមេរោគឆ្លងដ៏អាក្រក់បំផុតដែលត្រូវបានកត់ត្រាទុកនៅអឺរ៉ុបដោយមានមនុស្សពីរនាក់បានស្លាប់នៅភាគខាងជើងចាប់តាំងពីថ្ងៃសុក្រ និងជិត ៦០ នាក់បានឆ្លងជំងឺនេះ៕
ប្រភព៖ theguardian