រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលកាបូបឲ្យឡើងប៉ោង របស់កំពូលអ្នកមាននៅទីក្រុងបាប៊ីឡូន The Richest Man in Babylonៈ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១-សន្សំប្រាក់
១០% នៃប្រាក់ចំណូលរបស់អ្នកឬលើសពីនេះ ឧទាហរណ៍: ចំណូលអ្នកមាន ១០០០$ អ្នកត្រូវដកយកមកសន្សំ ១០០$
២-គ្រប់គ្រងលើការចំណាយ
គឺត្រូវចំនាយលើរបស់អ្វីដែលចំបាច់ ចាយលើការកំសាន្ត និងបំពេញតម្រូវការផ្សេងៗទៀត ប៉ុន្តែមិនអោយលើសពី ៩០%នៃប្រាក់ចំណូលឡើយ ។ ធ្វើដូចនេះអ្នកនិងមានលុយ មិនដាច់ពីការបូបឡើយ។
៣-ត្រូវយកលុយ ១០%ដែលអ្នកបានដកទុកសន្សំក្នុងចំណុចទី ១នោះ ទៅប្រើប្រាស់ក្នុងការបណ្តាក់ទុន ឬការវិនិយោគផ្សេងៗ
ដើម្បីអោយលុយនោះកើតកូនកើតចៅ ពេលនោះលុយនិងចូលណែនៗកាបូបអ្នកមិនខាន។
៤-ត្រូវចេះការពារទ្រព្យសម្បត្តិកុំអោយបាត់បង់
ត្រូវប្រើក្នុងការវិនិយោគណាដែលមានសុវត្ថិភាព។
៥-ត្រូវមានផ្ទះ និងទីស្នាក់នៅអចិន្ត្រៃយ៍
បែបនេះ ដើម្បីមានស្ថេរភាពក្នុងជីវិត និងងាយស្រួលក្នុងការរកចំណូលផងដែរ ។
៦- ចេះរៀបចំប្រាក់ទុកសម្រាប់ចាយវាយ និងផ្គត់ផ្គង់ទៅថ្ងៃក្រោយ ឬពេលខ្លួនចាស់ទៅ ដើម្បីអោយកាបូបរបស់អ្នកមានលុយរហូតទោះអ្នកចាស់ទៅក៏ដោយ ។
៧-បង្កើនសមត្ថភាពរកចំណូល មានន័យថាអ្នកត្រូវរៀនសូត្រជំនាញបន្ថែមពីលើជំនាញដែលមានស្រាប់ក្នុងពេលនេះ ដើម្បីបង្កើនចំណូលរបស់អ្នកអោយបានច្រើនជាងនេះ។
ប្រសិនបើអ្នកធ្វើបានដូចចំណុចខាងលើនេះមែន កាបូបលុយរបស់អ្នកនិងមានលុយពេញៗ រហូតមិនដាច់នោះឡើយ៕