កីទ្បា
២២-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុនFloyd Mayweather មានគម្រោង ចង់ប្រកួតជាមួយកីឡាករ Conor McGregor និង Khabib Nurmagomedov ក្នុងថ្ងៃតែមួយតែម្ដង
អាមេរិក៖ ឪពុកមារបស់កីឡាករ Floyd
Mayweather បានបង្ហើបឱ្យដឹងថា ក្មួយប្រុសរបស់លោកមានគម្រោង
ចង់ប្រកួតជាមួយកំពូលអ្នកប្រយុទ្ធក្នុងទ្រុងប្រចាំស្ថាប័ន UFC ២រូប រួមមានកីឡាករ Conor
McGregor និង
Khabib Nurmagomedov ក្នុងថ្ងៃតែមួយតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សFloyd មានគម្រោងវិលត្រឡប់ចូលសង្វៀនវិញ
ដោយបច្ចុប្បន្ន លោកកំពុងចរចា
ស្នើប្រកួតជាមួយ McGregor និង Khabib នៅលើសង្វៀនប្រដាល់
។
ពូរបស់ Floyd លោក Jeff Mayweather បាននិយាយប្រាប់កាសែតកីឡា
Vegas Insider យ៉ាងដូច្នេះថា៖
Floyd
ខ្លួនឯងផ្ទាល់ក៏បាននិយាយកាលពីសប្តាហ៍មុនថា គាត់ស្វាគមន៍ជានិច្ចសម្រាប់គំនិត
រៀបចំការប្រកួតឡើងវិញ រវាងលោក និង McGregor ក៏ដូចជា Khabib។ អ្នកប្រដាល់វ័យ៤២ឆ្នាំរូបនេះ បាននិយាយយ៉ាងដូច្នេះថា៖
គួរឲ្យដឹងដែរថា Floyd
ជាកំពូលអ្នកប្រដាល់ឆ្នើម១រូបប្រចាំសហរដ្ឋអាមេរិក
ក្នុងចំណោមការប្រកួតអាជីព៥០លើក គាត់មិនដែលស្គាល់ពាក្យថាចាញ់នោះទេ។
ហើយការប្រកួតចុងក្រោយបង្អស់របស់លោក គឺប្រកួតទល់នឹងកីឡាករ McGregor នេះឯង
កាលពីឆ្នាំ២០១៧។ ក្នុងការប្រកួតនោះ គាត់បានផ្ដួល McGregor ក្នុងទឹកទី១០ ប្រមូលប្រាក់រង្វាន់ចំនួន១០០លានដុល្លារ៕