កូរ៉េខាងត្បូង៖ ប្រិយមិត្តពិតជាបានជ្រាបហើយថា តារា Kpop ក្រុម BTS មានភាពល្បីល្បាញខ្លាំងក្នុងពិភពលោក ហើយពេលនេះពួកគេកំពុងបំបែកកំណត់ត្រារបស់ខ្លួន។ BTS កំពុងឈានដល់កម្រិតកំពូលថ្មីជាមួយនឹងអាល់ប៊ុមដែលនឹងមកដល់របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគាំទ្រនៅប្រទេសចិនបានកក់ទិញអាល់ប៊ុម MAP OF THE SOUL: ៧ យ៉ាងច្រើនលើសលុប។ ដែលបានកក់ទិញអាល់ប៊ុមចំនួន ៧៧០,០១២ បន្ទះ ត្រូវបានរក្សាទុកឱ្យអ្នកគាំទ្រចិន ដែលមានចំនួនជិតមួយភាគបួននៃការលក់ដែលបានកក់ទិញជាមុន។
អាល់ប៊ុមជាង ៤ លានបន្ទះត្រូវបានលក់អស់យូហើយ ដែលធ្វើឱ្យ MAP OF THE SOUL ៖ ៧ គឺជាអាល់ប៊ុមដែលត្រូវបានកក់ទិញមុនច្រើនជាងគេគ្រប់ពេលវេលា ហើយអាល់ប៊ុមនេះត្រូវបានចេញផ្សាយនៅថ្ងៃទី 21 ខែកុម្ភៈ៕