គួរឲ្យអាណិតណាស់! ស៊ូលេងវីយូឡុង ខណៈពេលកំពុងវះកាត់ខួរក្បាល (មានវីដេអូ)

//s5.kh1.co/34/344afceef2b6880f1c07600b1a2f68c18ff5f6e2.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកជំងឺម្នាក់នៅមន្ទីរពេទ្យ King's College ក្នុងទីក្រុងឡុងបានលេងវីយូឡុង ខណៈពេលដែលក្រុមគ្រូពេទ្យវះកាត់ខួរក្បាលរបស់គាត់ដើម្បីវះកាត់យកដុំសាច់ចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Dagmar Turner អាយុ ៥៣ ឆ្នាំបានលេងវីយូឡុង ពីព្រោះនេះអាចធ្វើឲ្យគ្រូពេទ្យវះកាត់ធានាបានថា ផ្នែកខ្លះនៃខួរក្បាលដែលគ្រប់គ្រងចលនាដៃ និងសម្របសម្រួលមិនត្រូវបានខូចខាតក្នុងកំឡុងពេលវះកាត់។

លោកស្រី Turner មកពីកោះ Isle of Wight ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់ខួរក្បាលបន្ទាប់ពីទទួលរងពីជំងឺប្រកាច់ម្យ៉ាងកាលពីឆ្នាំ ២០១៣។ លោកស្រីមានការព្រួយបារម្ភអំពីការបាត់បង់សមត្ថភាពក្នុងការលេងវីយូឡុង។ ដុំសាច់នោះស្ថិតនៅខាងស្តាំផ្នែកខាងលើនៃខួរក្បាល ក្បែរទីតាំងដែលគ្រប់គ្រងចលនាដៃឆ្វេងរបស់លោកស្រី៕

អ្នកជំងឺកំពុងលេងវីយូឡុង ខណៈពេលវះកាត់ខួរក្បាល
Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T