កណ្ដាល៖ តារាប្រុសលោក មាស មុន្នីរាជ ជាអតីតបេក្ខជនប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ ប៉ុន្ដែលោកមិនបានក្លាយជាម្ចាស់ជ័យលាភីនោះទេ បានត្រឹមតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តប៉ុណ្ណោ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយមកលោកក៏បានចូលប្រឡងក្នុងកម្មវិធីប្រឡងចម្រៀង The Melody ហើយក៏ទទួលបានជ័យលាភីលេខ១ និងទទួលបានការគាំទ្រខ្លាំង តែទោះជាយ៉ាងណាក្តី មួយរយៈពេលចុងក្រោយហាក់ដូចជាមិនសូវលេចមុខតារារូបនេះ ប៉ុន្មាននោះទេ។
ទន្ទឹមនឹងភាពជោគជ័យក្នុងការប្រលងចម្រៀង កាលពីអំឡុងពេលខែតុលា ២០១៩ លោកបានសម្រេចចិត្តចូលរោងការបង្កើតគ្រួសារជាមួយនារីម្នាក់នៅខេត្តកណ្ដាល។ ហើយមកទល់នឹងពេលនេះ កាលពីប៉ុន្មានម៉ោងមុន ភរិយារបស់លោកទើបតែសម្រាលបានកូនប្រុសម្នាក់ ដែលមានមុខមាត់យ៉ាងគួរឲ្យក្នាញ់ អ្វីដែលសំខាន់នោះគឺសម្រាលចំថ្ងៃល្អ ២០ ខែ០២ ឆ្នាំ២០២០ ថែមទៀតផង។
ក្នុងថ្ងៃពិសេសនេះ ដោយមានអារម្មណ៍រំភើបពេកលោកក៏បានសរសេរកំណាព្យរៀបរាប់យ៉ាងហូរហែរ ដែលបង្ហាញអំពីទឹកចិត្ឪពុកដែលមានក្ដីស្រលាញ់ចំពោះកូន និងសេចក្ដីព្រួយបារម្ភចំពោះភរិយាផងដែរ៕
ទស្សនារូបភាពខាងក្រោម៖