កុំចេះតែហ៊ានពេក! កីឡាករម្នាក់ត្រូវជាប់ពិន័យ៥ឆ្នាំ ក្រោយទៅខាំប្រដាប់ភេទរបស់គូប្រកួត

//s5.kh1.co/26/267704920106dc5f2f867805ff1830e1d49514d7.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កីឡាករបាល់ទាត់ម្នាក់ត្រូវជាប់បម្រាមមិនឲ្យប្រកួត៥ឆ្នាំ ក្រោយខាំប្រដាប់ភេទរបស់ដៃគូប្រកួត កំឡុងការប្រកួត

បារាំង៖ កីឡាករបាល់ទាត់ម្នាក់ត្រូវបានជាប់បម្រាមរយៈពេល ៥ឆ្នាំនៅក្នុងការប្រកួតពានរង្វាន់ក្នុងស្រុកនៅភាគខាងកើត ប្រទេសបារាំង ក្រោយរូបគេបានខាំប្រដាប់ភេទរបស់ដៃគូប្រកួតនៅកំឡុងការប្រកួតមួយកាលពីខែវិច្ឆិកាកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/9b/9b734429a6e4eceae363a4b2986962a019e40d6f.jpg

រឿងរ៉ាវទាំងអស់នេះបានកើតឡើងនៅក្នុងកាប្រកួតមួយក្នុងក្របខណ្ឌលំដាប់ទីពីរ ប្រចាំតំបន់ ក្នុងជំនួបរវាងក្រុម Terville និង Soetricht កាលពីថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៩។

បើតាមប្រភពព័ត៌មានពីគេហទំព័រក្នុងតំបន់ Lorraine គឺនៅកំឡុងការប្រកួតនោះ មានការប៉ះទង្គិចគ្នារវាងកីឡាករម្នាក់ៗពីក្រុមទាំងសងខាង ស្រាប់តែកីឡាកររបស់ក្រុម Terville ម្នាក់ទៀតចូលទៅឃាត់និងជួយសម្រួល ប៉ុន្តែស្រាប់តែត្រូវបានភាគីជម្លោះរបស់ក្រុម Soetricht ចាប់ខាំប្រដាប់ភេទរបស់គេតែម្ដង។

https://s5.kh1.co/__image/w=634,h=423,q=100/c2/c27f7b173ef7f6829045699d58c1304434a869c5.jpg

គួរឲ្យដឹងផងដែរថា សម្រាប់អ្នកដែលប្រព្រឹត្តិត្រូវជាប់បម្រាមរយៈពេល៥ឆ្នាំ ខណៈអ្នកដែលទទួលរងគ្រោះត្រូវសម្រាកព្យាបាលអស់រយៈពេល ៦ខែ៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T