អីយ៉ាស! Mourinho និង Ancelotti ប្រជែងគ្នាក្នុងការតាមទិញកីឡាករម្នាក់របស់ Man UTD

//s5.kh1.co/99/99316901a5abba59dbc7e2ea8485dc48220b75e0.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Spurs និង Everton ប្រជែងគ្នាទិញខ្សែការពារកណ្ដាល Chris Smalling

អ៊ីតាលី៖ កីឡាករខ្សែការពារ Chris Smalling កំពុងតែមានព័ត៌មានលេចឭក្នុងការត្រឡប់មកលេងនៅក្របខណ្ឌ Premier League ក្រោយក្លិបអង់គ្លេសពីរគឺ Everton និង Tottenham Hotspur បាននឹងប្រជែងគ្នាក្នុងការនាំយករូបគេ នេះបើតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Chris Smalling
កីឡាករ Chris Smalling

ខ្សែការពារកណ្ដាលអង់គ្លេស Smalling កំពុងតែលេងឲ្យ Roma ក្រោមលក្ខខណ្ឌខ្ចីជើងពីបិសាចក្រហម Manchester United រយៈពេលមួយរដូវកាល ហើយរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អនៅទឹកដីអ៊ីតាលី។ Roma ក៏មានបំណងក្នុងការទិញផ្ដាច់កីឡាកររូបនេះដែរនៅពេលកិច្ចសន្យាខ្ចីជើងអស់សុពលភាព ប៉ុន្តែត្រូវប្រឈមមុខជាមួយ Everton និង Spurs ស្របពេលដែលក្លិបទាំងពីរនេះក៏បង្ហាញចំណាប់អារម្មណ៍ចង់បាន Smalling ដែរនោះ។

បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Corriere Dello Sport ក្លិបស្កគ្រាប់ Everton និងមាន់ខ្នាយមាស Tottenham Hotspur បានចាប់អារម្មណ៍ចង់បានកីឡាកររបស់ Man UTD ម្នាក់នេះជាខ្លាំង ខណៈសេះបង្កង់ Juventus ក៏ជាបេក្ខភាពមួយដែលចង់បាន Smalling ផងដែរ។

កីឡាករ Chris Smalling
កីឡាករ Chris Smalling

អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer ហាក់មិនសម្លឹងឃើញ Smalling ក្នុងជម្រើសដំបូងរបស់លោកនោះទេ ហើយចង់បញ្ចេញរូបគេចេញឲ្យតែមានសំណើចរចាណាមួយ។ ជាមួយគ្នានេះ នាយករងប្រតិបត្តិរបស់ Man UTD លោក Ed Woodward ចង់បានតម្លៃខ្លួន ១៦.៥លានផោន សម្រាប់ខ្សែការពារដែលនៅសល់កុងត្រានៅកីឡដ្ឋាន Old Trafford រហូតដល់រដូវក្ដៅឆ្នាំ២០២២។

Mourinho បច្ចុប្បន្នកំពុងតែសម្លឹងមើលក្នុងការនាំចូលខ្សែការពារកណ្ដាលម្នាក់ដើម្បីរៀបចំក្រុមនៅពេលដែល Vertonghen ចាកចេញ ខណៈពេលដែលកិច្ចសន្យារបស់គេជាមួយ Spurs នឹងផុតនៅបំណាច់រដូវកាលនេះ។ ចំណែកឯលោក Ancelotti ឯណេះវិញនឹងមានថវិការគ្រប់គ្រាន់ក្នុងការនាំចូលកីឡាករល្អៗនៅរដូវក្ដៅខាងមុខ ខណៈ Smalling ជាជម្រើសមួយរបស់លោក៕

កីឡាករ Chris Smalling
កីឡាករ Chris Smalling

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T