អ្នកជិតខាង ផ្ដល់ចំណីឲ្យឆ្កែមួយក្បាលតាមបង្អួច បន្ទាប់ពីម្ចាស់របស់វាជាប់គាំងនៅទីក្រុងវូហាន (មានវីដេអូ)

//s5.kh1.co/a5/a54bcd849fbbab254c99f2c5a543451952b99a53.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រយៈ​៦ថ្ងៃជាប់គ្នា អ្នកជិតខាងផ្ដល់ចំណីឲ្យ

ចិន៖ អ្នកជិតខាងម្នាក់ មាននាមត្រកូលថាអ្នកស្រី Xu រស់នៅក្នុងទីក្រុង Guangzhou បានសង្កេតឃើញឆ្កែមួយក្បាលតាមបង្អួច ដែលនៅផ្ទះល្វែងក្បែរគាត់ ហាក់ដូចជានៅតែម្នាក់ឯង កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បីថ្ងៃក្រោយមក អ្នកស្រី Xu បានឃើញវាម្ដងទៀតក្នុងសភាពហេវហត់ និងអស់កម្លាំង ហើយគាត់ក៏សង្ស័យថា ម្ចាស់របស់វាប្រហែលជាជាប់គាំងនៅតំបន់ណាមួយជាមិនខាន ចំពេលវីរុស Covid-19 កំពុងរាតត្បាត។ គាត់ក៏បានផ្ដល់ចំណី និងទឹកដោយប្រើបំពង់ជ័រហុចទៅឲ្យវាស៊ីតាមបង្អួច ក្នុងរយៈ​៦ថ្ងៃជាប់គ្នា។

ទីបំផុត ម្ចាស់ឆ្កែបានទំនាក់ទំនងទៅកាន់ការិយាល័យគ្រប់គ្រងផ្ទះល្វែង ដើម្បីឲ្យចាក់សោរទ្វារផ្ទះជួយសង្គ្រោះឆ្កែរបស់ខ្លួន។ ហើយរូបគាត់ផ្ទាល់ ពិតជាជាប់គាំងនៅទីក្រុងវូហានពិតមែន ដោយសារតែវីរុស Covid-19 បណ្ដាលឲ្យមធ្យោបាយធ្វើដំណើរនាៗត្រូវបានបិទ។ 

យ៉ាងណាមិញ ឆ្កែមួយក្បាលខាងលើនេះ ត្រូវបានបញ្ជូនឲ្យទៅរស់នៅមជ្ឈមណ្ឌលសត្វចិញ្ចឹមមួយកន្លែងបណ្ដោះអាសន្ន ដើម្បីរង់ចាំម្ចាស់របស់វាត្រលប់មកវិញ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អ្នកស្រី Xu កំពុងហុចចំណី និងទឹកឲ្យឆ្កែ
អ្នកស្រី Xu កំពុងហុចចំណី និងទឹកឲ្យឆ្កែ
ឆ្កែកំពុងសុីចំណី
ឆ្កែកំពុងសុីចំណី
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T