អន់ចិត្តរឿងហ្វេនរិះគន់ថា មុខចាស់ជ្រុល! ឥឡូវJustin Bieber​​​​ កោរពុក​មាត់ចេញ​​ ហើយបង្ហោះរូបឲ្យមើលទៀត

//s5.kh1.co/8d/8d7ac8e3f9a76b0da3e6dfb0d73693afad065022.jpeg
នារី

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Justin Bieber បានកោរពុកមាត់របស់គាត់ ហើយអ្នកគាំទ្ររបស់គាត់ហាក់​ស្រឡាំងកាំង​នៅពេលដែលបានឃើញមុខ​ដ៏ស្រស់ថ្លារបស់គាត់ម្តងទៀត

ថ្មីៗនេះ Justin បានចែករំលែករូបភាពនៃមុខទើបកោរពុកមាត់ថ្មីៗនៅលើបណ្តាញសង្គម Instagrams ហើយហ្វេនរបស់គាត់ពិតជាភ្ងាក់ផ្អើល និងនាំគ្នាចូល comment យ៉ាងច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ មានហ្វេនជាច្រើនបានរិះគន់ថា ប៉ុន្មានសប្តាហ៍នេះ Justin មានសភាពកាន់តែចាស់ នឹកស្មានមិនត្រូវ ដែលធ្វើឲ្យអ្នកគាំទ្រ​នៅកម្ពុជាលាន់មាត់ថា Justin មានមុខចាស់ជាងពូក្រឹម ជាតារា​កំប្លែង​ជើងចាស់ទៅទៀត។ ដូច្នេះហើយទើបមានហ្វេនៗជាច្រើន ទន្ទឹងចាំមើលថា ពេលណា​លោកកោរវាចេញ។

មុននិងក្រោយកោរ
មុននិងក្រោយកោរ

Justin បានផុសវីឌីអូពេលកំពុងកោរពុកមាត់ រូបភាពក្រោយ​ និងមុនកោរ ទៅក្នុង Story និងផុសក្នុង​បណ្តាញ សង្គម Instagram ដែលជាហេតុធ្វើអោយអ្នកគាំទ្ររបស់គាត់កើតរោគស្រឡាំងកាំង ជាពិសេសភរិយារបស់គាត់​ហាក់បង្ហាញពីភាពសប្បាយរីករាយ ខណៈឃើញស្វាម៉ីស្អាតជាងមុនដាច់៕

 Justin ពេលកំពុងកោរពុកមាត់
 Justin ពេលកំពុងកោរពុកមាត់
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T