ការសិក្សាមួយធ្វើឡើងនៅប្រទេសប៉ូឡូញ បានលើកបង្ហាញថា នៅក្នុងគ្រួសារដែលមានកូនស្រីៗនឹងមាអត្ថប្រយោជន៍ទៅលើលោកឪពុក គឺលោកនឹងទទួលបានអាយុវែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាធ្វើឡើង ដោយសាកលវិទ្យាល័យ Jagiellonian នៃប្រទេសប៉ូឡូញ ដោយបានប្រមូលទិន្នន័យពីប្រជាពលរដ្ឋប្រមាណ ៤ពាន់នាក់។ លទ្ធផលបានបង្ហាញថា គ្រួសារដែលមានកូនស្រីៗ ពិតជាមានឥទ្ធិពលដោយប្រយោលទៅលើ សុខភាពប៉ាម៉ាក់ ពិសេសគឺការកត់សម្គាល់ឃើញថា ប៉ាៗដែលមានកូនស្រី គឺមានអាយុវែង។ លទ្ធផលស្រាវជ្រាវនេះក៏បានបោះផ្សាយលើ ព្រឹត្តិបត្រវេជ្ជសាស្រ្ត American Human Biology ផងដែរ។
តែយ៉ាងណាមិញ គ្រួសារដែលមានកូនប្រុសៗ គេពុំឃើញមានឥទ្ធិពលគួរកត់សម្គាល់ឡើយ ទៅលើសុខភាព ឬអាយុរបស់ប៉ាម៉ាក់ពួកគេ។ ទោះជាយ៉ាងណា ការសិក្សាលម្អិតបន្ថែម នឹងធ្វើឡើងជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ទៅលើមូលហេតុទាំងនោះ។
ដោយឡែក បើផ្អែកតាមការសិក្សាពីមុនៗ ធ្វើឡើងក្នុងរយៈពេល១៤ឆ្នាំ បានបង្ហាញដូចនេះវិញថា នៅក្នុងគ្រួសារដែលមានកូនៗ មិនប្រកាន់ថា កូនស្រី ឬប្រុស នឹងធ្វើឱ្យឪពុកម្តាយ មានអាយុរស់នៅវែង បើធៀបនឹងក្រុមគ្រួសារដែលឪពុកម្តាយពុំមានកូនសោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet