ភ្នំពេញ៖ កាលពីម្សិលមិញនេះ គឺជាថ្ងៃនៃក្តីស្រលាញ់ Valentine’s Day យើងសង្កេតឃើញថា មានមហាជនគ្រប់ស្រទាប់វ័យ តារាសិល្បៈជាច្រើនដួង បាននាំគ្នាធ្វើការបង្ហោះនូវរូបថតទទួលបានកាដូ ពីមនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ ដូចជាបាច់ផ្កា របស់របរផ្សេងៗ ឬក៏ជាបាច់ផ្កាធ្វើឡើងពីលុយដុល្លារជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ងាកមកតារាសម្តែង និងជាពិធីការីនី សុខ សោម៉ាវត្តី វិញម្តង នាងក៏ទទួលបានកាដូពិសេសពីមិត្តប្រុសជាទីស្រលាញ់របស់នាងដែល ដោយកីឡាករបាល់ទាត់ លី វ៉ាហេទ បាននាំនាងទៅញុំាអាហារពេលល្ងាច និងបានជូនជាបាច់ផ្កាធ្វើឡើងពីលុយរៀលខ្មែរ ជូនសម្រាប់នាង ខុសប្លែកពីអ្នកដទៃតែម្តង។
មិនតែប៉ុណ្ណោះ តារាស្រី សុខ សោម៉ាវត្តី ក៏បានបង្ហោះជាសាររំភើបចិត្ត លាយឡំនឹងភាពផ្អែមល្ហែមទៅកាន់មិត្តប្រុសថា៖
ខាងប្រុស អូនចង់បានអីឆ្នាំហ្នឹង ខាងស្រី សុំតែលុយមកបង លទ្ធផលដែលប្រាប់ថាមិនបាច់កាដូទេ យកតែលុយមកបង ឥលូវបានដូចចិត្ត ហាហាហា ឆ្នាំក្រោយសុំក្រដាសធំជាងហ្នឹងមកបង សួរថាម៉េចមិចដាក់ ដុល្លារ គាត់ថាគាំទ្រប្រាក់រៀល ស្រលាញ់ណាស់កំពូលលួង កំពូលយកចិត្ត កំពូលងរង៉ក់ កំពូលតថ្លៃ ម្ចាស់ thanks u for everything ឆ្នាំនេះ Surprises អូន Failed មុខឡើងស្លេកតាប៉ិ Ly Vahed៕











