កូរ៉េខាងត្បូង ៖ ក្នុងចំណោមខេត្តធំៗជាច្រើន របស់កូរ៉េខាងត្បូង Gangwon ត្រូវបានគេស្គាល់ថា ជាខេត្តសម្បូរព្រៃភ្នំធម្មជាតិ ដែលមានភាពស្រស់ស្អាតដាច់គេ ជាឋានសួគ៌សម្រាប់អ្នកទេសចរ ដែលចូលចិត្តទេសភាព ព្រៃភ្នំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែមានព្រៃភ្នំ ស្រស់ស្អាតប៉ុណ្ណោះទេ ខេត្តនេះក៏ល្បីថាមានឆ្នេរ និងកំពង់ផែស្រស់ស្អាតបំផុតផងដែរ។
ឆ្នេរមួយក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាត នៃក្រុង Gangneung ក្នុងខេត្ត Gangwon នោះគឺស្ថិតនៅតំបន់ Jumunjin ដែលវាត្រូវបានគេយកធ្វើ ជាកន្លែងថតរឿងភាគដ៏ល្បីល្បាញមួយ មានចំណងជើងថា Goblin The Lonely and Great God។
ខេត្តនេះមានចំងាយប្រហែលជា ១១៣គីឡូម៉ែត្រ ពីទីក្រុង Seoul ដែលអ្នកទេសចរណ៍អាចធ្វើដំណើរទៅដើរលេងកម្សាន្ត នៅទីនោះបានតាមរយៈ មធ្យោបាយជាច្រើនប្រភេទដូចជា រថយន្តផ្ទាល់ខ្លួន រថភ្លើង និងតាក់ស៊ីជាដើម។
មិនត្រឹមតែប៉ុណ្ណឹងទេ ឆ្នេរ Jumunjin នេះក៏ត្រូវបានក្រុមចម្រៀងដ៏ល្បី BTS ជ្រើសរើសយកជាកន្លែងថត រូបភាពក្នុងអាល់ប៊ុមចម្រៀង You Never Walk Alone ផងដែរ។ មិនយូរប៉ុន្មាន តំបន់នេះក៏ក្លាយជា ទីតាំងទេសចរណ៍ដ៏ល្បីល្បាញមួយ ដែលហ្វេនៗ Kpop និងហ្វេនរឿងភាគកូរ៉េ និយមមកទស្សនាជាហូហែ៕
តោះចង់ដឹងថា តើទិដ្ឋភាពនៅកំពង់ផែ និងឆ្នេរ Jumunjin មានភាពស្រស់ស្អាតកម្រិតណា?
តោះមកទស្សនារូបភាពច្បាស់ៗ ត្រជាក់ភ្នែកខាងក្រោម ៖
ប្រភពរូបភាព ៖ Gangwon drone with Parkjunwook