ភ្នំពេញ៖ ចាន់ វឌ្ឍនាកា គឺជាកីឡាករបាល់ទាត់មួយរូបដែលមានឈ្មោះល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា។ លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ កីឡាករជំនាញជើងឆ្វេងរូបនេះ តែងតែរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិ និងក្លិបរបស់គេជារឿយៗ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ចាន់ វឌ្ឍនាកា ហាក់នៅឆ្ងាយពីក្រុមជម្រើសជាតិបន្តិច ដោយសារតែបញ្ហារបួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ន កីឡាករដែលសិក្សាផ្នែកកសិកម្ម ចាន់ វឌ្ឍនាកា កំពុងតែលេងឲ្យក្លិបបាល់ទាត់បឹងកេត ខណៈគេនិងមិត្តរួមទាំងមូលក្រុមកំពុងតែត្រៀមខ្លួនយ៉ាងខ្លាំងដើម្បីត្រៀមការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាដែលនឹងចូលមកដល់នៅចុងសប្ដាហ៍នេះ។
យ៉ាងណាមិញ ជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រកាលពីយប់មិញ ក្រោយកីឡាករ រស់ សំអឿន ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបវិសាខាបានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹង ចាន់ វឌ្ឍនាកា ដែលថតនៅក្នុងឆ្នាំ២០១១ កំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិឈុតយុវជន ដោយមុខរបស់កីឡាករទាំងពីរកាលពីក្មេងគួរឲ្យស្រឡាញ់មែនទែន ជាពិសេសគឺម៉ូតសក់ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖