បរទេស៖ ស្របពេលដែលវីរុសកូរ៉ូណាចេះតែបន្តរាតត្បាតកាន់តែខ្លាំងឡើងៗ ពេលនេះអង្គការសុខភាពពិភពលោក (WHO) បានចេញនូវវិធីសាស្ត្រការពារជាមូលដ្ឋានដល់សាធារណជនទាំងអស់ ដើម្បីអាចប្រឆាំងនឹងវីរុសដ៏កាចសាហាវកូរ៉ូណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយនឹងសាប៊ូ ឬទឹកសម្លាប់មេរោគប្រសិនបើដៃរបស់អ្នកមិនស្អាត ធ្វើបែបនេះវានឹងអាចជួយសម្លាប់មេរោគដែលមាននៅលើដៃរបស់អ្នកបាន។
២. ត្រូវប្រើប្រាស់កន្សែងឬក្រដាសជូតមាត់នៅពេលដែលអ្នកក្អកឬកណ្តាស់ បន្ទាប់មកត្រូវបោះចោលកន្សែងឬក្រដាសជូតមាត់ទាំងនោះចូលទៅក្នុងធុងសំរាមភ្លាមៗ ហើយត្រូវលាងដៃឱ្យបានស្អាតជាមួយទឹកសម្លាប់មេរោគឬសាប៊ូ។
៣. សូមពាក់ម៉ាសជាប្រចាំ ហើយត្រូវឈរឱ្យឆ្ងាយយ៉ាងហោចណាស់មួយម៉ែត្រ ពីអ្នកដែលកំពុង ក្អក កណ្តាស់ ឬកំពុងមានជំងឺផ្តាសសាយ ប្រសិនបើអ្នកឈរនៅជិតអ្នកជំងឺពេក អ្នកប្រាកដជាឆ្លងមេរោគទាំងនោះជាមិនខាន។
៤. ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលកំពុងមានជំងឺរួមមាន ភ្នែក ច្រមុះ ឬមាត់ ព្រោះមេរោគទាំងនោះអាចឆ្លងតាមរយៈដៃរបស់អ្នក។
៥. សូមផ្តល់ព័ត៌មានទៅក្រុមគ្រូពេទ្យ ប្រសិនបើអ្នកបានធ្វើដំណើរទៅតំបន់ណាមួយក្នុងប្រទេសចិន ដែលជាកន្លែងកំពុងមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬប្រសិនបើអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះ។
៦. បើអ្នកមានសង្ស័យថារោគសញ្ញាស្រដៀងទៅនិងវីរុសកូរ៉ូណា ប៉ុន្តែអ្នកមិនបានធ្វើដំណើរទៅតំបន់ណាមួយក្នុងប្រទេសចិនទេនោះ សូមអនុវិធីសាស្ត្រអនាម័យដោយការលាងដៃជាមួយសាប៊ូជាប្រចាំ ហើយបើសិនជាអាច សូមនៅផ្ទះសម្រាកព្យាបាលរហូតដល់អ្នកមានអារម្មណ៍ថាបានជាសះស្បើយ។
៧. សូមរក្សាអនាម័យឱ្យបានជាប់ជានិច្ចនៅពេលអ្នកធ្វើដំណើរទៅទីផ្សារដែលមានលក់សត្វព្រៃ ឬផលិតផលសាច់សត្វផ្សេងៗទៀត។ ហាមដាច់ខាតប៉ះពាល់ជាមួយសត្វនៅក្នុងទីផ្សារ ដូចជា ឆ្មា ឆ្កែ សត្វបក្សី កណ្តុរ ឬសត្វប្រចៀវជាដើម។
៨. ត្រូវចៀសវាងការបរិភោគសាច់ឆៅ ឬសាច់ដែលមិនទាន់ឆ្អិនល្អ ព្រោះសាច់ទាំងនោះនៅមានផ្ទុកមេរោគនៅឡើយ៕