ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាសម្ដែងស្រីវ័យក្មេង មានមុខមានស្អាត ស៊ិចស៊ី កញ្ញា វណ្ណីកា ដែលគ្រប់គ្នាតែងតែហៅនាងថា May Be ទោះបីជានាងទើបតែឈានជើងចូលសិល្បៈ មិនបានច្រើនឆ្នាំក៏ពិតមែន តែនាងមានប្រជាប្រិយភាព មិនធម្មតានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ May Be ជាតារាសម្ដែង វ័យក្មេងម្នាក់ដែលមានទេពកោសល្យអាចសម្ដែងបានយ៉ាងល្អ មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏ដូចជាហ្វេនៗ កត់សម្គាល់ខ្លាំងជាងគេគឺសម្រស់របស់នាង ដែលនាងមានរាងស្រឡូន និងមានមុខមាត់ ស្អាត ឃ្យូត ទៀតផង។
ជាក់ស្ដែង ប្រិយមិត្តប្រាកដជាធ្លាប់តែបានឃើញ នាងស្លៀកពាក់បែបយុវវ័យ ស៊ីចស៊ី ឃ្យូតៗ តែងាកមកមើលពីរូបសម្រស់នាងក្នុងឈុតបែបបុរាណវិញ ពិតជាទ្រាំមិនសរសើរពីសម្រស់របស់នាង មិនបាននោះទេ។ បើមើលទៅតាមរូបភាព នាងពិតជាស្រស់ស្អាតខ្លាំង ដោយនាងបានគ្រងនូវ ឈុតបុរាណមានឈ្មោះថា «ស្ដេចដំរីស » ស្របពេលដែលសម្លៀកបំពាក់ខ្មែរមានច្រើនបែប និងច្រើនសុទ្ធសឹងតែមានភាពស្រស់ស្អាត និង បង្កប់នៅអត្ថន័យក្នុងឈុតនីមួយៗ៕
ប្រភពរូបភាព៖ Path Kong
សូមទស្សនារូបភាពខាងក្រោម៖