អូស្ត្រាលីភ្លៀងធ្លាក់ជន់លិចខ្លាំងពេក រហូតដល់ត្រីឆ្លាមហែលមកក្បែរផ្ទះប្រជាជន (មានវីដេអូ)

//s5.kh1.co/92/92349bf296d4a11063d97452bf7d443bc0120edc.jpg
សង្គម

 ១០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ត្រីឆ្លាមមួយក្បាល ហែលមកក្បែរផ្ទះប្រជាជន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងយ៉ាងជោគជាំឥតល្ហែរ

អូស្ត្រាលី៖ កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈម្សិលមិញនេះ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យត្រីឆ្លាមពណ៌សមួយក្បាល ហែលមកក្បែរផ្ទះប្រជាជន នៅតំបន់ឆ្នេរសមុទ្រ Narrabeen ភាគខាងជើងនៃទីក្រុងស៊ីដនី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបខ្លីមួយ ត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមអុីនស្ដាក្រាម បង្ហាញឲ្យឃើញពីត្រីឆ្លាមមួយក្បាលកំពុងតែហែលក្នុងទឹកជន់លិចលើផ្លូវ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់មហាជន។ ទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនគិតថាមិនមែនជាត្រីឆ្លាមឡើយ អាចគ្រាន់តែជាសត្វអ្វីផ្សេងប៉ុណ្ណោះ។ 

យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីខាងអាជ្ញាធរក្នុងតំបន់ថាជាសត្វអ្វីឲ្យពិតប្រាកដឡើយ។

គួររម្លឹកដែរថា កាលពីឆ្នាំ២០០៧កន្លងទៅនេះ នៅតំបន់ឆ្នេរសមុទ្រ Narrabeen ក៏ធ្លាប់មានគេប្រទះឃើញត្រីឆ្លាមម្ដងរួចមកហើយ។ ហើយកាលនោះ ក្រុមប្រឹក្សា Warringah បានព្រមានប្រជាជនទាំងអស់ ឲ្យនៅឆ្ងាយពីតំបន់សមុទ្រ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ត្រីឆ្លាមកំពុងហែលក្នុងទឹក
ត្រីឆ្លាមកំពុងហែលក្នុងទឹក
ត្រីឆ្លាមកំពុងហែលក្នុងទឹក
ត្រីឆ្លាមកំពុងហែលក្នុងទឹក
  តំបន់ឆ្នេរសមុទ្រ Narrabeen
  តំបន់ឆ្នេរសមុទ្រ Narrabeen
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T