ភ្នំពេញ៖ ធ្មេចបើកៗមិននឹកស្មានថា តារាសម្តែងស្រីកំពុងតែមានប្រជាប្រិយភាពខ្លាំង កញ្ញា មាន សូនីតា បានឈានចូលដល់វ័យ៣០ឆ្នាំបាត់ទៅហើយ នៅថ្ងៃទី១០ ខែកុម្ភៈនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សន្ទុះនៃការងារសិល្បៈរបស់ មាន សូនីតា កាន់តែស្ទុះឡើងគួរឲ្យកត់សម្គាល់ សូម្បីតែការតុបតែងខ្លួនរបស់នាង ក៏មានការប្រែប្រួលតែម្តង ដោយនាងនិយមចូលចិត្ត លេងស្ទាយ៍បែបថ្លៃថ្នូរហាយសូរ បញ្ចេញសាច់តិចៗគួរឲ្យទាក់ទាញមន្តស្នេហ៍ផងដែរ។
ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គ្រាន់តែតារាស្រីរូបនេះឈានចូលដល់វ័យ៣០ឆ្នាំក្តៅៗភ្លាម នាងក៏បានបង្ហោះរូបថតស៊ិចស៊ីបញ្ចេញរាងភ្លែត ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែលង់ស្នេហ៍ ហើយនាងក៏បានសរសេរសារភ្ជាប់មកជាមួយរូបថតមកថា៖
«ញុំធ្លាប់តែលឺគេនិយាយថាអាយុគ្រាន់តែតួលេខ តែឥលូវបានក្លាយជាការពិតមែនទែនហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍កាន់តែក្មេង កាន់តែស្អាតជាងមុនទៀត អត់និយាយលេងទេ គឺ ស៊ិចស៊ីសាមសិប នេះឯង។ អរគុណសម្រាប់ការជូនពរយ៉ាងច្រើនសម្រាប់ និងផ្លុំនំផងដែរ ជាមួយក្តីស្រលាញ់អ្នកទាំងអស់គ្នា ហើយអ្នកទាំងអស់គ្នាក៏ដឹងដែលថាខ្ញុំក៏ស្រលាញ់អ្នកទាំងអស់គ្នាពេញបេះដូងដូចគ្នា»។
ចុះប្រិយមិត្តវិញមានពាក្យអ្វីជូនពរថ្ងៃកំណើត Idol អត់?







