កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងរួចមកហើយថា BTS គឺជាក្រុមចម្រៀងប្រុសដ៏ល្បី ដែលកំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ហ្វេនៗ នៅតាមបណ្ដាប្រទេសទូទាំងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ពួកគេពិតជាមានប្រជាប្រិយភាពខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
ក្នុងនោះដែរ សមាជិកនៅក្នុងក្រុមម្នាក់ៗ គឺសុទ្ធសឹងតែមានទេពកោសល្យ និងរូបសម្បត្តិស្រស់សង្ហា មិនចាញ់គ្នាឡើយ។
ទោះបីជាយ៉ាងនេះក្ដី ហ្វេនៗមិនត្រឹមតែស្រលាញ់ BTS ដោយសារតែភាពស្រស់សង្ហារបស់ពួកគេប៉ុណ្ណោះទេ សូម្បីតែពេលដែលពួកគេ បញ្ចេញកាយវិការកំប្លែងៗ ក៏ហ្វេនៗចាប់អារម្មណ៍ខ្លាំងណាស់ដែរ។
ថ្មីៗនេះ ក្រុមអ្នកគាំទ្រ ទើបតែយករូបភាពចាស់ៗ ពេលដែលសមាជិកទាំងអស់ ព្យាយាមធ្វើត្រាប់តាមរូបថតរបស់ Jungkook កាលពីនៅក្មេង យកមកបង្ហោះចែកគ្នាសើច ពេញក្នុងបណ្ដាញអ៉ីនធើណែត៕
ចង់ដឹងថា តើពួកគេមានភាពកំប្លុកកំប្លែងប៉ុណ្ណា ពេលធ្វើត្រាប់តាម Jungkook?
តោះមកទស្សនារូបភាពខាងក្រោម ៖