ឆ្លៀតពេកហើយ! នារីម្នាក់ អានសៀវភៅបណ្ដើរ និងបើកបរបណ្ដើរក្នុងពេលតែមួយ (មានវីដេអូ)

//s5.kh1.co/8f/8f3274d2d2f6028446d6805f68c6d458e5c106bb.jpg
សង្គម

 ១០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នារីម្នាក់ ប្រថុយនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ដោយអានសៀវភៅក្នុងពេលបើកបរ

អង់គ្លេស៖ ថ្មីៗនេះ នារីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) បានអានសៀវភៅ ខណៈពេលកំពុងបើកបរ នៅលើផ្លូវសាធារណៈក្នុងទីក្រុង Derby ប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតឡើងដោយលោក Lou Smith ជាអ្នកដំណើរលើផ្លូវរួមគ្នា បានបង្ហាញឲ្យឃើញថា នារីរូបនោះ បានបើកបររថយន្ដប្រភេទ Audi A5 ពណ៌ទឹកប្រាក់ ក្នុងល្បឿនយ៉ាងលឿន ដោយប្រើដៃខាងឆ្វេងប៉ុណ្ណោះកាន់ចង្អូត ចំណែកឯដៃស្ដាំវិញកាន់សៀវភៅ ហើយភ្នែកសម្លឹងមើល។

យ៉ាងណាមិញ ក្រោយពីវីដេអូខាងលើនេះ បង្ហោះទៅលើបណ្ដាញសង្គមរួមក អាជ្ញាធរបានស្នើសុំឲ្យអ្នកដំណើរទាំងអស់ ប្រសិនបើឃើញអ្នកបើកបរណាម្នាក់ ធ្វើសកម្មភាពប្រថុយនឹងគ្រោះថ្នាក់បែបនេះទៀត គួរតែថតស្លាកលេខរថយន្ដ និងវីដេអូទុក ដើម្បីឲ្យប៉ូលិសងាយស្រួលក្នុងការស្វែងរក និងកោះហៅមកព្រមាន៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

នារីរូបនោះកំពុងអានសៀវភៅ
នារីរូបនោះកំពុងអានសៀវភៅ
នារីរូបនោះកំពុងអានសៀវភៅ
នារីរូបនោះកំពុងអានសៀវភៅ
នារីរូបនោះកំពុងអានសៀវភៅ
នារីរូបនោះកំពុងអានសៀវភៅ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T