អូស្ត្រាលី៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវការភ្ញាក់ផ្អើលនិងអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានបង្ហោះនូវសកម្មភាព បុរសម្នាក់ ជិះម៉ូតូទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ជន់លិចផ្លូវក្នុងទីក្រុង Central Coast ប្រទេសអូស្ត្រាលី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូបានបង្ហាញឲ្យឃើញថា បុរសរូបនោះ បានជិះម៉ូតូទឹកមកពីចម្ងាយក្នុងល្បឿនយ៉ាងលឿននៅលើផ្លូវស្ងាត់ទូលាយ ហើយកាច់ចង្អូតជ្រែវិលជុំឡើងខ្ទៀតទឹកខ្ចាយពេញផ្លូវ។
ចំពោះវីដេអូនេះដែរ មានអ្នកចូលទស្សនារហូតដល់ទៅ៧ម៉ឺនដងឯណោះ ត្រឹមតែរយៈពេលពីរទៅបីម៉ោងប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ឆ្នេរសមុទ្រភាគខាងកើតនៅប្រទេសអូស្ត្រាលីត្រូវបានខូតខាតដោយសារព្យុះបក់បោក ដែលនាំមកនូវភ្លៀងធ្លាក់ជន់លិចយ៉ាងធ្ងន់ធ្ងរ។ ហើយអាកាសធាតុសើម ត្រូវបានគេព្យាករណ៍ថា នឹងនៅតែបន្ដរហូតមកដល់ថ្ងៃអាទិត្យនេះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖



