ទឹកចិត្តម្ដាយ! លោកយាយវ័យ ៩០ ឆ្នាំមើលថែកូនប្រុសដែលឆ្លងវីរុសកូរ៉ូណានៅពេទ្យ ខណៈអ្នកផ្សេងទៀតមិនហ៊ានចូលជិត

//s5.kh1.co/6a/6a63008a1783ebce342e87c83af1133706b0f00c.jpg
សង្គម

 ០៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោកយាយវ័យ ៩០ ឆ្នាំមើលថែកូនប្រុសឆ្លងវីរុសកូរ៉ូណានៅពេទ្យ ខណៈអ្នកផ្សេងទៀតមិនហ៊ានចូលជិត ព្រោះខ្លាចឆ្លង

ចិន៖ ដោយសារតែ វីរុសកូរ៉ូណាហាក់កំពុងផ្ទុះខ្លាំង ព្រមទាំងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ទើបធ្វើឲ្យមនុស្សជាច្រើនមានការភិតភ័យ ហើយបានព្យាយាមនៅឆ្ងាយពីអ្នកផ្ទុកមេរោគ។ មានពេលខ្លះសូម្បីតែសាច់ញាតិខ្លួនឯងដែលដេកឈឺនៅពេទ្យ ក៏មិនហ៊ានទៅសួរសុខទុក្ខផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ កត្តាទាំងអស់នេះមិនមែនជាឧបសគ្គសម្រាប់លោកយាយវ័យ ៩០ ឆ្នាំឡើយ ពោលគឺលោកយាយបានទៅមើលថែ និងសួរសុខទុក្ខកូនប្រុសរបស់លោកយាយ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកសួតប្រភេទថ្មី 2019-nCoV នៅឯមន្ទីពេទ្យមួយកន្លែង ដោយពុំខ្លាចពីការឆ្លងរាលដាល។

អ្នកជំងឺនៅមន្ទីរពេទ្យ
អ្នកជំងឺនៅមន្ទីរពេទ្យ

តាមការឲ្យដឹងពីវេជ្ជបណ្ឌិតម្នាក់ ដែលជួបលោកយាយវ័យចំណាស់ខាងលើ នៅពេលលោកយាយមកពិនិត្យសុខភាពតែម្នាក់ឯង។ ដោយសារតែពុំឃើញមានសមាជិកគ្រួសារណាម្នាក់មកជាមួយ លោកវេជ្ជបណ្ឌិតក៏កើតចម្ងល់ថា ហេតុអ្វីមិនឃើញមានសាច់ញាតិមកជាមួយ។ ភ្លាមៗនោះ លោកយាយបានប្រាប់វិញថា ចាប់តាំងពីរូបគាត់បានមកមើលថែកូនប្រុសដែលមានផ្ទុកវីរុសមក មិនមានសមាជិកគ្រួសារណាហ៊ានមកជួប និងសួរសុខទុក្ខពួកគាត់នោះទេ។

ក្រោយពេលពិនិត្យរួចរាល់ លោកយាយបានសុំប៊ិចមួយដើម និងក្រដាសមួយសន្លឹកពីគិលានុបដ្ឋាយិកាម្នាក់ ដើម្បីសរសេរសំបុត្រលើកទឹកចិត្តកូនប្រុសរបស់គាត់។ ក្នុងនោះលោកយាយបានសរសេរថា៖

កូនប្រុសអើយ ចូរតស៊ូឡើង និងត្រូវសហការជាមួយពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ។ ទោះបីឧបករណ៍ដកដង្ហើមពិបាកក៏ពិតមែន តែកូនត្រូវទ្រាំជាមួយវា។

លោកយាយវ័យ ៩០ ឆ្នាំ
លោកយាយវ័យ ៩០ ឆ្នាំ

ជាចុងក្រោយមុនពេលចាកចេញ លោកយាយបានស្នើឲ្យគិលានុបដ្ឋាយិកាម្នាក់ជួយគាត់ ដើម្បីផ្ទេរប្រាក់មួយចំនួនទៅកូនប្រុសរបស់គាត់ សម្រាប់ទិញរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T