Man UTD បើកភ្លើងខៀវឲ្យកីឡាករឆ្នើមម្នាក់ចាកចេញ ដោយទម្លាក់តម្លៃខ្លួន៣០លាន នៅរដូវក្ដៅខាងមុខ

//s5.kh1.co/0d/0d9f940eb7e60141f203dfe43d93f21efdd0443f.jpg
កីទ្បា

 ០៧-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man UTD បើកភ្លើងខៀវឲ្យ Pogba ចាកចេញនៅរដូវក្ដៅ ក្រោយក្លិបបន្ធូរបន្ថយតម្លៃខ្លួនខ្សែបម្រើរូបនេះ ៣០លានផោន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានបើកភ្លើងខៀវឲ្យខ្សែបម្រើឆ្នើម Paul Pogba  ចាកចេញនៅរដូវក្ដៅខាងមុខ ខណៈក្លិបបានបន្ធូរបន្ថយតម្លៃលក់រូបគេត្រឹម១៥០លានផោន (ឬប្រមាណ១៩៤លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

United បិះនឹងបាត់បង់ Pogba តាំងពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុនមកម្ល៉េះ ប៉ុន្តែខ្សែបម្រើសញ្ជាតិបារាំងមិនអាចចាកចេញទៅបានដោយសារក្លិបបានទាមទារតម្លៃខ្លួនរហូតដល់ទៅ១៨០លានផោន (ឬប្រហែល ២៣២លានដុល្លារ) ដែលជាតម្លៃមួយធ្វើឲ្យក្លិប Juventus និង Real Madrid មានការរារែកផ្ទេរយករូបគេ។

Paul Pogba
Paul Pogba

ឥលូវនេះ បើយោងតាមការបញ្ជាក់របស់កាសែត The Sun ខ្សែបម្រើវ័យ២៦ឆ្នាំ ត្រូវបានក្លិបប្រាប់ថា គាត់អាចចាកចេញទៅបាននៅពេលបញ្ចប់រដូវកាល ប្រសិនបើក្លិបទទួលបានតម្លៃដែលចង់បាន។

យ៉ាងណា អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer និងក្រុមប្រឹក្សាភិបាលរបស់ក្លិបជឿជាក់ថា ការបន្ធូរបន្ថយតម្លៃខ្លួន Pogba ៣០លានផោន ជាវិធីល្អបំផុតក្នុងការចែកផ្លូវគ្នា។

Paul Pogba
Paul Pogba

គួរឲ្យដឹងដែរថា​ ជម្រើសជាតិបារាំងត្រូវបាន  Man UTD ទិញពីក្លិប Juventus ត្រឡប់មកវិញក្នុងឆ្នាំ២០១៦ អមជាមួយតម្លៃបំបែកកំណត់ត្រា ៨៩លានផោន (ឬប្រមាណ ១១៥លានដុល្លារ)។ គិតមកទល់ពេលនេះ គេជួយក្រុមបិសាចក្រហមឈ្នះពានចំនួន២ រួមមានពាន Europa League (២០១៦) និងពាន League Cup (២០១៧) ខណៈរដូវកាល២០១៩/២០នេះ គេបង្ហាញខ្លួនបានត្រឹម៨ប្រកួតប៉ុណ្ណោះដោយសារមានបញ្ហារបួសក.ជើង។

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T