បរទេស៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀងស្រីមានភាពល្បីល្បញ Selena Gomez ដែលនាងជាតារាស្រីមានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានអ្នកគាំទ្រនាងច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ហ្វេនៗច្បាស់ជាបានដឹងហើយថា មួយរយៈពេលមុននេះ ហាក់ជាបាត់មុខនាង មិនស៊ូវជាបានបញ្ចេញមុខនោះទេ ដោយនាងបានធ្វើការព្យាបាលជំងឺបាក់ទឹកចិត្តបានមួយរយៈធំ ដោយពេលនេះនាងបានវិលចូលសិល្បៈវិញ និងធ្វើឲ្យហ្វេនៗរបស់នាងកាន់តែសប្បាយចិត្ត ពេលបានឃើញនាងមានស្នាមញញឹមសារថ្មីបែបនេះ ។
ជាក់ស្ដែងក្រោយ ពេលចូលសិល្បៈវិញ នាងធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលជាមួយការថតម៉ូតថ្មីប្លែក ដែលហ្វេនៗស្ទើរតែមិនជឿថា នាងមកវិញលើកនេះ ពិតជាបង្ហាញអ្វីដែលថ្មី បូករួមជាមួយភាពស្រស់ស្អាតដោយសារសម្រស់របស់នាងផងនោះ ៕
សូមទស្សនារូបភាពខាងក្រោ៖