អូស្ត្រាលី៖ មកទល់នឹងពេលនេះតារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងគឹម លីហ្សា បានរស់នៅយ៉ាងមានក្តីសុខ ជាមួយនឹងគ្រួសារនៅលើទឹកដីក្រៅប្រទេស ស្របពេលដែលទើបតែទទួលបានសមាជិកថ្មីកូនម្នាក់ទៀតដ៏គួរឲ្យស្រលាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះបីជារស់នោក្រៅប្រទេសអស់ពេលជាច្រើនឆ្នាំមកនេះយ៉ាងណាក្តី ក៏ប៉ុន្តែនាងនៅតែបន្តការធ្វើការ និងបើកមុខជំនួញផ្ទាល់ខ្លួននៅលើទឹកដីខ្មែរដដែល ខណៈពេលដែលនាងខំប្រឹងមិនថាថ្ងៃយប់ រហូតបានជោគជ័យមកដល់ពេលនេះ។ តែអ្វីដែលធ្វើឲ្យហ្វេនបើកភ្នែកធំៗនោះគឺ នាងបានធ្វើការបើកបង្ហាញនូវផ្ទះ៣របស់នាង ដែលនៅលើទឹកដីក្រៅប្រទេសផង និងនៅខ្មែរផង ដោយទាំងនេះគឺជាការខិតខំរបស់នាងសឹងរកពេលសម្រាកមិនចង់បាន។
ជាមួយគ្នានេះដែល នាងក៏បានធ្វើការរៀបរាប់ថា៖
ទន្ទឹមនឹងសារមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនបានសរសើរដល់រូបនាង ដែលទោះបីជាហត់នឹងការធ្វើការរកប្រាក់យ៉ាងណាក្តី អស់ពេលប៉ុន្មានឆ្នាំនេះ តែនាងទទួលបានលទ្ធផលជាទីគាប់ចិត្ត៕
សូមទស្សនារូបភាពខាងក្រោមនេះ៖