លក្ខណៈពិសេសដែលអ្នកមិនធ្លាប់ដឹង ពីការទទួលទានទឹកដោះគោខាប់!

//s5.kh1.co/26/2669611aa50243fce0a275dbc24cd8a81df6f79c.jpg
សង្គម

 ០៧-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ជឿជាក់ថា ប្រិយមិត្តគ្រប់រូបប្រាកដជាធ្លាប់ទទួលទានទឹកដោះគោខាប់ ជាក់ជាមិនខាន។ ប៉ុន្តែ តើលោកអ្នកធ្លាប់ដឹងពីមុនមកទេថា ការញ៉ាំទឹកដោះគោខាប់ដែលមានគុណភាពល្អដូចជា My Boy មានលក្ខណៈពិសេសខ្លាំង ដែលអាចធ្វើឲ្យម្ហូបអាហារ បង្អែម និងផ្លែឈើកាន់តែមានឱជារសឈ្ងុយឆ្ញាញ់ជាងមុនថែមមួយកម្រិតទៀត។

ភ្នំពេញ៖ ការបរិភោអាហារ ផ្លែឈើ ឬភេសជ្ជៈ ពិតណាស់ត្រូវដឹងពីអត្ថប្រយោជន៍របស់ប្រភេទអាហារនីមួយៗ ថាតើវាមានសារធាតុបំប៉ន និងជីជាតិអ្វីខ្លះចំពោះសុខភាព និងរាងកាយ ក៏ដូច​ជា​របៀប​ក្នុង​ការ​ទទួល​ទាន​ប្រកប​ដោយ​ឱជារស​។ ដូច្នេះថាតើ​មាន​មនុស្ស​ប៉ុន្មាននាក់​ ​ធ្លាប់បានទទួលទានទឹក​ដោះគោជារៀង​រាល់ថ្ងៃ ហើយ​ប៉ុន្មាន​នាក់​ដែល​បានទទួលទានទឹក​ដោះគោ​ខាប់ និងដឹងពី​របៀប​ដើម្បីជ្រើសទទួលទាន​ជាមួយអាហារផ្សេងៗ ប្រកបដោយរសជាតិ​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ការ​ពិត​ណាស់​ ទឹក​ដោះគោខាប់ My Boy ​គឺជា​ប្រភេទទឹកដោះគោ​ដែល​ត្រូវ​បានផលិត​ក្រោមស្តង់​ដារ​ និង​គុណភាពខ្ពស់​ដើម្បី​ផលិត​ចេញ​នូវ​ផលិត​ផល​សម្រេច​ ​ផ្តល់​នូវ​ក្លិន​ដ៏ឈ្ងុយ សាច់​ទឹក​ដោះគោ​ក្រាស់ និង​ឱជារសផ្អែម​មុត​ល្អសម្រាប់គ្រប់ជំនាន់​។

  ទឹក​ដោះ​គោខាប់​ My Boy
  ទឹក​ដោះ​គោខាប់​ My Boy

ក្រៅពីការទទួលទានម្ហូបអាហារប្រចំាថ្ងៃប្រកបដោយអនាម័យ ការបរិភោគទឹក​ដោះគោ​ខាប់​​ប្រកប​ដោយគុណភាព​  នឹង​ជួយ​បង្កើន​ឱជារស​ដល់មុខ​ម្ហូប​ និង​អាហារ​ដែល​លោក​អ្នក​ទទួល​ទាន​។​ តួយ៉ាង​ទឹក​ដោះគោ​ខាប់​​ My Boy ត្រូវ​បាន​អតិថិជន​ភាគច្រើន​​យក​ទៅចម្អិនជា​ម្ហូបអាហារ ​ដូច​​តុងយ៉ាំ​ ការី និងអាហារសម្រន់ ​បង្អែម និងភេសជ្ជៈ​នានា​។ លើសពីនេះ ទឹក​ដោះគោ​ខាប់​ My Boy គឺ​យក​ទៅ​ឆុង​ជា​មួយ​នឹង​កាហ្វេ​ក្តៅ ​ឬទឹក​កក ឬ​ទឹក​ដោះគោ​ក្តៅ​ផង​ដែរ​។​ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ លោក​អ្នក​អាច​ទទួលទាន​ទឹក​ដោះគោខាប់ ​ជាមួយ​នឹង​ផ្លែឈើ​ជា​ច្រើន​យ៉ាង​ដូច​ជា​ ប័រ ស្រកានាគ ត្រសក់​ស្រូវ​ សារី ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។​

  ទឹក​ដោះ​គោខាប់​ My Boy
  ទឹក​ដោះ​គោខាប់​ My Boy

លោក Assadej Chanlohakarnkid ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូ​ឆៃ​ណា នៃ​ក្រុមហ៊ុន FrieslandCampina បាន​ឲ្យ​ដឹង​ថា វត្ត​មាន​របស់​ទឹក​ដោះគោ​ខាប់​ ក្នុង​ប្រទេស​កម្ពុជា​មាន​ជាងពីរ​ទសវត្សរ៍​មក​ហើយ​ ហើយ​ត្រូវ​បាន​ដាក់​លក់​ទូទាំង​ប្រទេស​នៅតាម​​ផ្សារទំនើប តាម​​ភ្នាក់​ងារ​ចែក​ចាយ​ ដោយ​សារ​តែ​ការ​និយម​គាំទ្រ​យ៉ាង​ខ្លាំ​ង​ពី​អតិថិជនគ្រប់ជំនាន់​។​

លោក​បន្ថែម​ថា លោក​អ្នក​គ្រាន់​តែ​ដាក់កម្រិតទឹកដោះគោខាប់​ My Boy ចូល​ក្នុង​បរិមាណ​សមរម្យ​ នោះ​លោក​អ្នក​នឹង​ទទួល​បាន​អាហារ​ ដែល​កាន់តែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ញាញ់​​។​

លោក​បន្ត​ថា​ លោក​សូម​ជំរុញ​ ​និង​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​របស់​ My Boy ទាំង​អស់​ឲ្យនៅតែបន្ត​គាំទ្រ​ និង​ទទួល​ទានទឹក​ដោះគោ​ខាប់ My Boy ​​​ ពីព្រោះ​ My Boy ​មិន​ត្រឹម​តែ​ផ្តល់​​ឱជា​រស​​ឈ្ងុយ​ឆ្ងាញ់​ ផ្អែម​មុត និង​ខាប់​ល្អ​នោះទេ ថែមទំាងផ្តល់សំណាង​ និង​រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់​ដល់​អតិថិជន​ផងដែរ។​

គួរបញ្ជាក់​ផង​ដែរ​ថា​ ទឹក​ដោះ​គោខាប់​ My Boy ឥឡូវ​នេះ​ ក៏​​បាន​បន្ថែម​នូវ​ចំណុះ​ថ្មី ក្រោម​រូប​រាង​ជាកញ្ចប់២គីឡូក្រាម​ ដែល​ចំណេញ​ទាំង​បរិមាណ​និង​តម្លៃ​សមរម្យ​ ហើយ​លោក​អ្នក​អាច​រក​ជាវ​បាន​នៅ​គ្រប់​ផ្សារ​ទូទាំង​ប្រទេស​កម្ពុជា​៕

  ទឹក​ដោះ​គោខាប់​ My Boy កញ្ចប់2Kgថ្មី
  ទឹក​ដោះ​គោខាប់​ My Boy កញ្ចប់2Kgថ្មី
  ទឹក​ដោះ​គោខាប់​ My Boy
  ទឹក​ដោះ​គោខាប់​ My Boy
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T