ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានស្ដាប់ បទចម្រៀងពីសម័យដើម ប្រាកដជាបានជ្រាបយ៉ាងច្បាស់ ពីតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ កញ្ញា ទៀង មុំសុធាវី ជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ កាលពីមួយរយៈមុន តារាស្រីរូបនេះ ធ្លាប់បានបង្កភាពភ្ញាក់ផ្អើល ក្នុងបណ្ដាញសង្គមម្ដងរួចមកហើយ តាមរយៈកម្រងរូបភាព ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ តុបតែងជាកូនក្រមុំ ថតជាមួយបុរសមួយរូប ដែលគេសង្ស័យថាជា Pre-Wedding សម្រាប់ថ្ងៃមង្គលជាមិនខាន។
មិនយូរប៉ុន្មាន ទីបំផុត ចម្ងល់មួយនេះ ត្រូវបានស្រាយដោយ ទៀង មុំសុធាវី បានចូលរោងជ័យ ហើយនារសៀលនេះ ជាមួយបុរសសង្ហារមួយរូប ដែលកម្មវិធីទាំងមូលប្រព្រឹត្តយ៉ាងអធិកអធម ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើន និងមានរៀបចំដេគ័រយ៉ាងស្រស់ស្អាត នៅសណ្ឋារគារផ្កាយ៥ មួយកន្លែងទៀតផង។
អ្វីដែលកាន់តែពិសេស ក្នុងពិធីជ័យមង្គលនេះដែរ ទៀង មុំសុធាវី និងស្វាមី បានតុបតែងខ្លួនយ៉ាងស្រស់សោភា និងសង្ហារ ធ្វើឲ្យហ្វេនៗឃើញហើយរំភើបជំនួស៕
រូបភាព៖ Bong Seng
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖