ភីអិនអិន​ ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»​ ក្រោម​ស្នា​ដៃ​និពន្ធ​របស់​លោកស្រី​ពាន់ ភួងបុប្ផា​

//s5.kh1.co/e3/e33ebe0b83073467ab15e883da077c6dd5c90d54.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាល​ពី​ថ្ងៃ​ពុធ​ ទី​៥ ខែកុម្ភៈ​ ឆ្នាំ២០២០​ ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​ បាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​ដើម្បីប្រកាសរឿង​ថ្មី​របស់​ខ្លួន​ចំណង​ជើង​ «រសជាតិអ្នកមាន»​ ក្រោម​ស្នា​ដៃ​និពន្ធ​របស់​លោកស្រី​ ពាន់​ ភួងបុប្ផា​ សហការ​ជាមួយ​ផលិតកម្ម​ អិមស៊ីអិនវី​ Picture ដោយសម្រិតសម្រាំងជាពិសេសនិងយកគុណភាពរឿងជាចម្បង។

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ពុធ​ ទី​៥ ខែកុម្ភៈ​ ឆ្នាំ២០២០​ ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​ បាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​ដើម្បីប្រកាសរឿង​ថ្មី​របស់​ខ្លួន​ចំណង​ជើង​ «រសជាតិអ្នកមាន»​ ក្រោម​ស្នា​ដៃ​និពន្ធ​របស់​លោកស្រី​ ពាន់ ភួងបុប្ផា សហការ​ជាមួយ​ផលិតកម្ម​ អិមស៊ីអិនវី​ Picture ដោយសម្រិតសម្រាំងជាពិសេសនិងយកគុណភាពរឿងជាចម្បង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»

កញ្ញា ទូច បុប្ផា បានបញ្ជាក់អោយដឹងថា៖ 

  “«រឿង «រសជាតិអ្នកមាន» គឺជាភាពយន្តភាគខ្មែរ រសជាតិថ្មីមួយសម្រាប់ប៉ុស្តិ៍ភីអិនអិន ដែលបានវិនិយោគទឹកប្រាក់ប្រមាណសាមសិបម៉ឺនដូល្លារអាមេរិក (៣០០,០០០ដូល្លារ)។ ការបោះទុនច្រើនក៏ដោយសារតែយើងចង់អោយរឿងមួយនេះមានភាពរស់រវើក ទាំងតួសម្តែង ទាំងបច្ចេកទេស ទាំងការរៀបចំសំលៀកបំពាក់តួជាដើម សុទ្ធតែត្រូវបានរៀបចំយ៉ាងល្អិតល្អន់បំផុត ដើម្បីធ្វើយ៉ាងណាអោយទស្សនិកជនបន្តនូវការគាំទ្ររឿងភាគខ្មែរនៅភីអិនអិន»”។  

  កញ្ញា ទូច បុប្ផា

កញ្ញាបន្តថា៖ 

  “រឿង«រសជាតិអ្នកមាន» ត្រូវបានផលិតឡើងជាពីរជំនាន់តាំងពីជំនាន់ឪពុក រហូតដល់ជំនាន់កូន។រឿងនេះបានឆ្លុះបញ្ចាំងពីធាតុពិតនៃសង្គម ថែមទាំងបង្កប់នូវអត្ថន័យអប់រំល្អៗជាច្រើនពាក់ព័ន្ធនឹងគម្លាតរវាងអ្នកមាននិងអ្នកក្រ និងការរស់នៅរបស់ពួកគាត់ផងដែរ”។  

  កញ្ញា ទូច បុប្ផា
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»

ក្នុងពិធីក្រុងពាលីរឿងនេះ ត្រូវបានចូលរួមពីសំណាក់ផលិតករអ្នកស្រីពាន់ ភួងបុប្ផា និងតារាសម្តែងល្បីៗទាំងតារាជើងចាស់ និងតារាដែលទើបនឹងរះមានដូចជា លោក ជា សំណាង អ្នកនាង កែវ យ៉ាវិញ កញ្ញា ខាត់ យ៉ាឡាង កញ្ញា ម៉ូនី វិជ្ជរ៉ា លោក អេតវីន កញ្ញា ទឹម រដ្ឋា លោក សម្បើម ស័ក្តិ  រួមនឹងសិល្បៈករ សិល្បៈការនីជាច្រើនរូបទៀត។

ភីអិនអិន រំពឹង និងសង្ឃឹមថាទស្សនិកជននឹងគាំទ្ររឿងភាគខ្មែរថ្មីមួយនេះបន្ទាប់ពីចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។ ការគាំទ្ររបស់ទស្សនិកជនគឺជាកម្លាំងចិត្តដ៏សំខាន់មួយដែលធ្វើក្រុមកាងារភីអិនអិនទាំងមូលអាចបន្តផលិត និងបង្កើតអ្វីដែលថ្មីជាបន្តទៀត៕

ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
ភីអិនអិន​ក្រុង​ពាលី​រឿង​ថ្មី​ «​រសជាតិអ្នកមាន​»
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T