បរទេស៖ ប្រិយមិត្តច្បាស់ជាឆ្ងល់ហើយ ថានារីដែលមានមុខមូលក្រឡង់ សខ្ចីដូចបណ្តូលចេកម្នាក់នេះ មកខាងណាម៉េចក៏ស្រស់ស្អាតយ៉ាងនេះ ដែលការពិតទៅនាងមានឈ្មោះថា Chloe Adams។ បច្ចុប្បន្ន នាងមានវ័យ២២ឆ្នាំ កើតនៅ ប្រទេសអង់គ្លេស ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើក្រឡេកមើលតែសម្រស់នាង គឺមានភាពទាក់ទាញណាស់ទៅហើយ តែនាងមានជំនាញខាងច្រៀងទៀត ដែលសព្វថ្ងៃនាងជាតារាចម្រៀងវ័យក្មេងប្រចាំយូធូប ដែលមានអ្នកSubscriber ជាង១៣៥,០០០នាក់។ រហូតមកទល់ពេលនេះ នាងមានវីដេអូចំនួន២៧ ដែលនាងបានផុសចូលគេហទំព័រយូធូប សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់។
មិនតែប៉ុណ្ណោះ បទចម្រៀងCoverរបស់តារាស្រីវ័យក្មេងរូបនេះ ផ្ទុះការគាំទ្រខ្លាំងបំផុតគឺ បទ«Perfect» របស់ One direction ធ្វើអ្នកគាំទ្រជាច្រើនជញ្ជក់មាត់សរសើរនាងថា មានសម្លេងល្អហើយ ថែមទាំងរូបសម្ផស្សស្រស់ស្អាតខ្លាំងទៀត៕
តោះសាកមើលរូបភាព របស់តារាចម្រៀងរូបនេះ ម្តងថា ស្អាតដូចគេនិយាយអត់៖