ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ លោក ម៉ា ដូណា ដែលលោកកំពុងមានប្រជាប្រិយភាពលើវិស័យសិល្បៈ ក្នុងនោះដែលលោកក៏មានគូស្នេហ៍ដែលមានភេទដូចគ្នា ដោយពួកគេបានស្រលាញ់គ្នាមកជាច្រើនឆ្នាំហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ គូស្នេហ៍របស់ ម៉ា ដូណា បានធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល ដោយសារលោកបានបង្ហាញនូវវីដេអូមួយជាសាធារណៈ ដោយបានធ្វើការរៀបរាប់ពីកំហុសខុសឆ្គងលើ ម៉ា ដូណា កន្លងមក អ្វីដែលហ្វេនៗកត់សម្គាល់នោះ ណុប ហេងទ្រី លោកបានកោរសក់ទៀតផង។
ជាក់ស្ដែង នៅក្នុងគណនីហ្វេសប៊ុករបស់ លោក ណុប ហេងទ្រី ដែលជាគូស្នេហ៍របស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកជាមួយ ម៉ា ដូណា ដោយលោកបានស្លៀកស្បង់ជីពរ ប្រហែលជាលោកទៅបួសជាព្រះសង្ឃ តែលោកមិនបានបញ្ជាក់ថាលោកទៅបួសនៅឯវត្តណានៅឡើយនោះទេ។ ស្របពេលដែលមហាជនជាច្រើនមានការកោតសរសើរជាមួយនឹងទង្វើរបស់លោក ដែលដឹងកំហុសដោយការធ្វើបែបនេះ ដើម្បីបញ្ជាក់៕
សូមទស្សនារូបភាពខាងក្រោម៖