ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តរាល់គ្នា ច្បាស់ជាបានស្គាល់យ៉ាងច្បាស់ពី នូ ទឹមស្រីនាថ ដែលជា Miss Grand កម្ពុជា ប្រចាំឆ្នាំ២០១៤ ហើយសព្វថ្ងៃបានក្លាយជាតារាសម្ដែង និងបង្ហាញម៉ូត មានកេរ្ត៍ឈ្មោះល្បីល្បាញគួរសម ក្នុងចង្កោមសិល្បៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាំងពីប្រឡូកក្នុងសិល្បៈប៉ុន្មានឆ្នាំមកនេះ នូ ទឹមស្រីនាថ មិនសូវបើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈ ជាមួយបុរសរូបណានោះឡើយ ដោយធ្វើឲ្យហ្វេនៗមួយចំនួនពិតចង់ស្គាល់ខ្លាំងណាស់។
ប៉ុន្តែស្រាប់តែនៅថ្ងៃនេះដែរ តារាស្រីរូបនេះ បានបង្ករឲ្យភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានចូលរោងជ័យ ជាមួយបុរសសង្ហាមួយរូប ប្រព្រឹត្តិយ៉ាងអធិកអធម ក្រោមវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងពោរពេញដោយស្នាមញញឹម។
ក្រោយពីឃើញបែបនេះភ្លាម មានអ្នកគាំទ្រជាច្រើន បានពេញចិត្ត និងរំភើបជំនួស នូ ទឹមស្រីនាថ ហើយសរសើរថា គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ពិតជាមានភាពសាកសមគ្នាណាស់៕
រូបភាពពី៖ Indra Production
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖