ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួន ប្រាកដជាបានជ្រាបហើយថា កាលពីពេលព្រឹកមិញនេះ មានការផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយតាតារាស្រីស្រស់ ម៉ូលីកា ដែលទើបតែនឹងរៀបការបាន១០ថ្ងៃ បានប្រកាសចែកផ្លូវជាមួយនឹងស្វាមី ក្រោយចូលរួមមង្គលការរហូតដល់យប់ជ្រៅមិនទាន់ត្រឡប់មកផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនសឹងតែមិនចង់ជឿ ព្រោះថាតារាស្រីរូបនេះបានបង្ហោះយ៉ាងចំៗបែបនេះ ពីរឿងគ្រួសារខណៈពេលដែលខ្លួនកំពុងតែពរពោះកូនក្នុងផ្ទៃរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ មិនបានប៉ុន្មានផង នាងក៏បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យហ្វេនមួយចំនួននាំគ្នាបើកភ្នែកធំៗគ្រប់គ្នាតែម្តង។
ដោយក្នុងនោះគឺជាលុយទាំងដុល្លារ និងលុយខ្មែរ ទាំងគរៗ មានអ្នកអង្គុយរាប់២ ៣នាក់សឹងមិនចង់គ្រប់ ខណៈពេលដែលនេះជាលុយដែលបានមកពីការខិតខំប្រឹងប្រែង ពីការរកស៊ីរបស់នាង ទាំងដែលខ្លួនកំពុងតែក្លាយជាម្តាយគេពរពោះកូនក្នុងផ្ទៃ។
តែទោះជាយ៉ាងណាក្តី បន្ទាប់ពីប្រកាសថាបែកបាក់ជាមួយនឹងស្វាមី តារាស្រីរូបនេះមិនបានបង្ហាញនូវសកម្មភាព ទាក់ទងជាមួយនឹងរឿងនេះនៅឡើយនោះទេ ស្របពេលដែលមហាជនជាច្រើនពិតជាមិនចង់ឲ្យអ្នកទាំង២ ទើបនឹងរៀបការបាន១០ថ្ងៃ ប្រែមកជាបែបនេះនោះទេ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖