ការបាន១០ថ្ងៃ ម៉ូលីកា ប្រកាសលែងលះ ព្រោះតែប្តីនាង.....

//s5.kh1.co/53/53fcd265ad8948a9f5fe1173b9624a92f1f08471.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតជាមិនគួរឲ្យនឹកស្មានដល់នោះទេថា ទើបតែការមិនទាន់បាន១ខែផង ស្វាមីរបស់នាងហ៊ានធ្វើទង្វើបែបនេះ ចំពោះប្រពន្ធនិងកូនក្នុងផ្ទៃ។

ភ្នំពេញ៖ បង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយកាលពីទាបភ្លឺថ្ងៃទី៣០ ខែមករា នេះ តារាស្រី ម៉ូលីកា បានបង្ហោះនៅលើផេកផ្ទាល់ខ្លួន ប្រកាសឡើងតុលាការលែងលះគ្នាជាមួយនឹងស្វាមី នៅថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ូលីកា និងស្វាមី   
ម៉ូលីកា និងស្វាមី   

បើគិតទៅមកទល់ពេលនេះ ម៉ូលីកា និងស្វាមី ទើបតែបានរៀបចំពិធីមង្គលការ យ៉ាងអាធិកអាធមជាមួយគ្នា បានរយៈពេលត្រឹមតែជាង២សប្តាហ៍តែប៉ុណ្ណោះ ហើយបច្ចុប្បន្នក៏ថែមទាំងបានពរពោះកូនជាង១សប្តាហ៍ទៀត ប៉ុន្តែពិតជាមិនគួរឲ្យកើតមានរឿងបែបនេះឡើយ ដោយសារតែកន្លងមកប្រិយមិត្តអ្នកគាំទ្រ តែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ស្រាប់តែភ្លាមៗនេះម៉ូលីកា បែរជាប្រកាសចង់លែងលះបែបនេះទៅវិញ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

នេះបើយោងតាមសាររៀបរាប់របស់ ម៉ូលីកា​ បានសរសេរថា៖

«ស្មើនឹងហើយទៅស៊ីការគេមិនចូលផ្ទះមែន​ Ok ស្អែកឡើងតុលាការលែងគ្នា អាញពោះធំ នៅផ្ទះម្នាក់ឯងទៀត ហ៊ានទុកអាញចោល»។

ក្រោយពីឃើញការបង្ហោះបែបនេះ ក៏មានអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្តដល់ តារាស្រីម៉ូលីកា ឲ្យនាងត្រជាក់ចិត្តសិន និយាយគ្នាតាមស្រួល។ ដោយឡែកក្នុងនោះក៏មានអ្នកគាំទ្រ មួយចំនួនផ្សេងទៀត បានបង្ហាញពីភាពខឹងសម្បារមិនពេញចិត្ត ចំពោះទង្វើស្វាមីរបស់នាង ដែលសុខចិត្តដើរលេងសប្បាយទុកនាងនិងកូនក្នុងផ្ទៃចោលនៅផ្ទះតែម្នាក់ឯង ទាំងដែលអ្នកទាំងពីរទើបតែរៀបការថ្មីថ្មោងថែមទៀតផងដែរ៕

សារបង្ហោះរបស់ ម៉ូលីកា
សារបង្ហោះរបស់ ម៉ូលីកា
សារបង្ហោះរបស់ ម៉ូលីកា
សារបង្ហោះរបស់ ម៉ូលីកា
ម៉ូលីកា និងស្វាមី   
ម៉ូលីកា និងស្វាមី   
ម៉ូលីកា និងស្វាមី   
ម៉ូលីកា និងស្វាមី   
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី
ម៉ូលីកា និងស្វាមី   
ម៉ូលីកា និងស្វាមី   
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T