ភ្នំពេញ៖ តារាស្រីវ័យក្មេង កញ្ញា ស៊ីន យូប៊ីន គ្រប់គ្នាច្បាស់ជាបានស្គាល់ពីនាង ដែលនាងគឺជា សិល្ប:ការិនី ពោលគឺ តារាសម្ដែងស្រីមួយរូបកំពុងមានភាពល្បីល្បាញ ក្នុងស្រទាប់យុវវ័យ។ តាំងពីពេលដែលបានឈានជើងចូលក្នុងសិល្បៈ នាងហាក់មានភាពមមាញឹក និងជោគជ័យជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែជា តារាសម្តែងដែលមានប្រជាប្រិយភាពនៅកម្ពុជាប៉ុណ្ណោះទេ តែអ្វីដែលពិសេស នាងបានទៅសម្តែង និងចូលរួមក្នុងកម្មវិធីជាច្រើន នៅឯក្រៅប្រទេសទៀតផង។ មួយរយៈចុងក្រោយនេះ នាងហាក់មានភាពរវល់នឹងការងារ សម្តែង និងការថតស្ពតពាណិជ្ជកម្មផ្សេងៗ ហើយពេលថ្មីៗនេះ នាងបានទៅទទួលពាន់រង្វាន់ តារាស្រីឆ្នើមនៅតំបន់អាស៊ី ដែលផ្តល់ដោយប្រទេសថៃ ផងដែរ។
យើងបានដឹងហើយថា តារាសម្ដែងស្រី យូប៊ីន មិនត្រឹមតែជាតារាស្រីល្បីឈ្មោះប៉ុណ្ណោះទេ តែនាងថែមទាំងមានសម្រស់គួរឲ្យទាក់ទាញ និងស្រស់ស្អាតថែមទៀតផង ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងរាល់ដងនោះ គឺបើបានមើលមុខរបស់នាង កាន់តែជិតច្បាស់ជាគ្រប់គ្នាសរសើរពីនាងថាស្អាតមិនដាច់ពីមាត់ឡើយ ៕
សូមទស្សនារូបភាពខាងក្រោម៖