លះបង់ណាស់! អ្នកគ្រូពេទ្យម្នាក់សុខចិត្តកោរសក់ខ្លួនឯង ដើម្បីព្យាបាលអ្នកជំងឺដែលឆ្លងវីរុសថ្មីនៅចិន

//s5.kh1.co/61/611b4270acfb4be4e4a1ec6da6633c06ee4dc5cc.jpg
សង្គម

 ២៧-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

អ្នកគ្រូពេទ្យម្នាក់សុខចិត្តកោសក់ខ្លួនឯង ដើម្បីបង្កភាពងាយស្រួល ដល់ការព្យាបាលអ្នកជំងឺដែលឆ្លងវីរុសថ្មីនៅចិន

ចិន៖ ស្របពេលជំងឺឆ្លងផ្លូវដង្ហើមថ្មីកំពុងតែវាយលុកខ្លាំងនៅទីក្រុងវូហាន គ្រូពេទ្យជាច្រើនហាក់មានភាពស្គមស្គាំងជាងមុន ដោយសារការខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺយ៉ាងច្រើនលើសលប់ ដែលចូលមកសម្រាកនៅឯមន្ទីពេទ្យជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានឲ្យដឹងថា អ្នកស្រី Shan Xia ដែលជាគិលានុបដ្ឋាយិកាធ្វើការនៅទីក្រុង វូហាន បានសម្រេចចិត្តកោរសក់ចេញនៅថ្ងៃទី ២៧ ខែមករា នេះ ដើម្បីសម្រួលដល់ការព្យាបាលអ្នកជំងឺដែលកំពុងឆ្លងវីរុសថ្មី Corona ។ ស្ត្រីជាម្ដាយវ័យ ៣០ ឆ្នាំដែលមានកូន ២ នាក់រូបនេះធ្វើការនៅមន្ទីពេទ្យ Renmin បាននិយាយថា មូលហេតុដែលនាងកោរសក់ដើម្បីចៀសវាងការឆ្លងមេរោគពីអ្នកជំងឺ ហើយជាពិសេសវាអាចសន្សំពេលវេលាបានច្រើននៅរៀងរាល់ពេលពាក់ និងដោះឈុតការពារម្ដងៗ។

អ្នកគ្រូពេទ្យ Shan Xia
អ្នកគ្រូពេទ្យ Shan Xia

គណៈកម្មការសុខភាពចិន បាននិយាយនៅថ្ងៃច័ន្ទនេះថា ពួកគេបានរៀបចំក្រុមគ្រូពេទ្យចំនួន ៩៥៩ នាក់មកពីខេត្តក្រុងចំនួន ៧ផ្សេងគ្នាទូទាំងប្រទេសចិនដូចជា ​ខេត្តហេណាន, ​ខេត្តជីលីន, ​ខេត្តលៀន, ​ខេត្តសានស៊ី, ​ខេត្តសានអានស៊ី, ក្រុងធានជីង និងក្រុងឆុងឈីង ដើម្បីជួយការពារ និងទប់ស្កាត់ការឆ្លងវីរុសផ្លូវដង្ហើមថ្មីនៅក្នុងទីក្រុងវូហាន។ ក្រៅពីនេះមានមនុស្សចំនួន ៧ នាក់ទៀតត្រូវបានបញ្ជូនទៅទីក្រុងប៉េកាំង ហឺប៉ី សៀងហៃ ហេណាន ហួណាន ក្វាងទុង និងស៊ីឈួន ដើម្បីពិនិត្យមើលដូចជា ការឆ្លងរាលដាល និងការព្យាបាល ក៏ដូចជាការការពារ នៅតាមសហគមន៍ និងស្ថាប័នវេជ្ជសាស្ត្រមូលដ្ឋានផងដែរ។

ទន្ទឹមនឹងនេះផងដែរ ខ្មែឡូត យើងខ្ញុំ សូមថ្លែងអំណរគុណដល់បុគ្គលិកពេទ្យទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលឆ្លងវីរុសថ្មី៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T