ហ្វេនបាល់ទាត់កម្ពុជាតិចមិនដឹង! ថ្ងៃនេះជាថ្ងៃពិសេសរបស់កីឡាករ ចាន់ វឌ្ឍនាកា

//s5.kh1.co/36/36023d275ecbacddd1bdeed2b1739a5736cef95a.jpg
កីទ្បា

 ២៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រីករាយថ្ងៃកំណើត ចាន់ វឌ្ឍនាកា

កម្ពុជា៖ ចាន់ វឌ្ឍនាកា គឺជាកីឡាករបាល់ទាត់មួយរូបដែលមានប្រជាប្រិយភាព និងល្បីខ្លាំងនៅក្នុងពិភពបាល់ទាត់ក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះគឺជាកីឡាករកម្ពុជាទីមួយដែលបានចេញទៅប្រកបអាជីពនៅលើទឹកដីជប៉ុន ដែលជាស្ដេចបាល់ទាត់ប្រចាំទ្វីបអាស៊ី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព៖ BKFC)
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព៖ BKFC)

ក្រៅពីការធ្លាប់លេងនៅជប៉ុន ចាន់ វឌ្ឍនាកា ក៏ធ្លាប់លេងឲ្យក្លិបពីរនៅម៉ាឡេស៊ីគឺ Pahang FA និង PKNS ហើយបច្ចុប្បន្នរូបគេកំពុងតែជាតួអង្គសំខាន់នៅតំបន់ប្រយុទ្ធរបស់ក្លិបបឹងកេត និងទើបតែជួយឲ្យបឹងកេត គ្រងតំណែងជើងឯករងពានរង្វាន់មិត្តភាព Pre-Season មួយនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។ 

យ៉ាងណាមិញ ប្រិយមិត្តនិងអ្នកគាំទ្រទាំងអស់គ្នាប្រហែលជាមិនបានជ្រាបទេថា ថ្ងៃទី២៣ ខែមករា គឺជាថ្ងៃកំណើតរបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលនៅឆ្នាំ២០២០នេះ កីឡាកររហស្សនាម CV11 មានវ័យ ២៥ឆ្នាំហើយ។ ចាន់ វឌ្ឍនាកា កើតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៩៤ ក្នុងខេត្តកំពត វឌ្ឍនាកា បានចាប់ផ្ដើមលេងបាល់ទាត់ដំបូងជាយុវជនជម្រើសជាតិ មុននឹងមកចូលរួមជាមួយយុវជនព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង)។ នៅឆ្នាំ២០១២ វឌ្ឍនាកា បានផ្លាស់មកចូលរួមជាមួយបឹងកេត ជាទីដែលគេជោគជ័យខ្លាំង និងសាងកេរ្តិ៍ឈ្មោះនៅក្នុងអាជីពបាល់ទាត់។ 

កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

និយាយដោយឡែក នៅក្នុងក្រុមជម្រើសជាតិ មួយរយៈចុងក្រោយនេះ ចាន់ វឌ្ឍនាកា មិនត្រូវបានលោក Felix G. Dalmas កោះហៅនោះទេ ដោយសារតែគេមានបញ្ហារបួស ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ អ្នកគាំទ្រសង្ឃឹមថានឹងអាចឃើញមានវត្តមានរបស់រូបគេក្នុងក្រុមជម្រើសជាតិ។

កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

ពីក្រុមការងារ “Keylatop” សូមជូនពរកីឡាករ ចាន់ វឌ្ឍនាកា មានសំណាងល្អ សុខភាពល្អ ព្រមទាំងជោគជ័យក្នុងភារកិច្ចបាល់ទាត់ផងដែរ៕   

ចុះប្រិយមិត្តទាំងអស់គ្នាវិញ មានពាក្យពេចន៍អ្វីជូនពរដល់កីឡាករ ចាន់ វឌ្ឍនាកា ដែរឬទេ? 

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T