អូសស៊ុតជើងឆ្វេងញាក់សាច់! Ronaldo រួមចំណែកស៊ុត១គ្រាប់ជួយ Juventus ទម្លាក់ Roma ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (មានវីដេអូ)

//s5.kh1.co/b8/b8579ba746690e34c29c7bfe848b60ef1b286444.jpg
កីទ្បា

 ២៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Juventus លត់ Roma ៣-១ កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Copa Italia

អ៉ីតាលី៖ ក្រុមសេះបង្កង់​ Juventus បានកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Copa Italia ក្រោយផ្ដួលក្រុម Roma ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនៅកីឡដ្ឋាន Allianz Stadium។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ហាក់មានការប៉ះទង្គិចគ្នាបន្តិបន្តួច ដោយអាជ្ញាកណ្ដាលសញ្ជាតិអ៊ីតាលី លោក Gianluca Rocchi ចាយកាតលឿងអស់ត្រឹម៣សន្លឹកប៉ុណ្ណោះ។ ក្រឡេកមកមើលស្ថិតិនៃការប្រកួតវិញ ឃើញថាក្រុមទាំងពីរមានឱកាសសម្រុកប្រហាក់ប្រហែលគ្នាដោយក្រុមម្ចាស់ផ្ទះ ស៊ុតបាន៨ជើង ចំគោលដៅ៥ដង ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៩ជើង ចំគោលដៅ៣ដង។

ក្រុម Juventus ជាអ្នកស៊ុតបើកឆាកនាំមុខមុន៣គ្រាប់ ដោយគ្រាប់ទី១ ជាការអូសស៊ុតជើងឆ្វេងបញ្ចូលទីបានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Cristiano Ronaldo នៅនាទីទី២៦គ្រាប់ទី២ សម្រេចទីដោយខ្សែបម្រើ Rodrigo Bentancur នៅនាទីទី៣៨ និងគ្រាប់ទី៣ នៅនាទីទី៤៥ តែតបញ្ចូលទីដោយម្ចាស់អាវលេខ១៩ Leonardo Bonucci។ ដូច្នេះ ផ្លុំកញ្ចែបញ្ចប់តង់ទី១​ ក្រុមលោក​ Sarri នាំមុខជាបណ្ដោះអាសន្ន ៣ទល់នឹង០។

១គ្រាប់របស់ Ronaldo
១គ្រាប់របស់ Ronaldo
កីឡាករ Rodrigo Bentancur
កីឡាករ Rodrigo Bentancur
កីឡាករ Leonardo Bonucci
កីឡាករ Leonardo Bonucci

បើកឆាកចូលតង់ទី២ បាន៥នាទី ក្រុមភ្ញៀវ Roma មានឱកាសតដៃវិញបាន១គ្រាប់ បន្ទាប់ពីអ្នកចាំទីក្រុម ​Juventus កីឡាករ Gianluigi Buffon ធ្វើឲ្យចូលទីខ្លួនឯង។

រឹតតែពិសេសទៀតនោះ គឺមួយគ្រាប់កាលពីយប់មិញ ជាគ្រាប់ទី១៩ហើយរបស់​ Ronaldo ក្នុងចំណោមការបង្ហាញខ្លួន ២៥ប្រកួត គិតរាល់កម្មវិធីទាំងអស់ក្នុងរដូវកាលនេះ។

កីឡាករ Ronaldo
កីឡាករ Ronaldo

គួរឲ្យដឹងដែរថា សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ក្រុម Juventus ក្នុងជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួត ខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T