កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ Chanyeol សមាជិកក្រុម EXO បានចែករំលែករូបថតចាស់ៗ កាលពីកុមារភាពរបស់ខ្លួន ឲ្យហ្វេនៗបានឃើញ នៅក្នុងវីដេអូថ្មីមួយ ដែលលោកទើបតែបង្ហោះក្នុង Youtube។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបភាពទាំងនោះ ជារូបដែលហ្វេនៗ មិនធ្លាប់ឃើញពីមុនមកឡើយ។
ជាការពិតណាស់ តាំងពីបង្ហាញខ្លួនរហូតមកដល់បច្ចុប្បន្ន Chanyeol ត្រូវបានគេស្គាល់ថា ជាសមាជិកដែលមានកម្ពស់ខ្ពស់ នៅក្នុងក្រុម ថែមទាំងមានមាឌធំ ជាបុរសរឹងមាំ ដូច្នេះហើយមនុស្សមួយចំនួន អាចនឹងមើលរំលង ភាពគួរឲ្យស្រលាញ់របស់លោក បានយ៉ាងងាយ។
យ៉ាងណាមិញ បើសង្កេតមើល តាមរយៈរូបភាពចាស់ៗទាំងនេះ ទើបដឹងថា Chanyeol គួរឲ្យស្រលាញ់ គួរឲ្យគ្រឺតក្នាញ់ប៉ុណ្ណា។ តាមពិតទៅ Chanyeol គឺពោរពេញដោយភាពគួរឲ្យស្រលាញ់ ដែលបង្កប់នៅក្នុងរូបរាងកាយដ៏រឹងមាំរបស់លោក៕
តោះកុំឲ្យខាតពេលយូរ មកទស្សនារូបភាព Chanyeol កាលពីក្មេងទាំងអស់គ្នា ៖