ថៃ៖ ចាប់តាំងពីបានចាក់ផ្សាយ មិនទាន់បាន ២ សប្តាហ៍ ផង សម្រាប់រឿង “Sorn Ngao Ruk” នៅប៉ុស្តិ៍លេខ ៣ ថៃ គឺអាចនិយាយបានថា មានការគាំទ្រយ៉ាងខ្លាំងដែលមិនធ្លាប់មាន ដែលរឿងមួយនេះត្រូវបានចូលរួមសម្ដែងដោយ តារាសម្ដែងប្រុស លោក God Itthipat និងតារាសម្ដែងស្រី នាង Richie Oranate ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលមានលក្ខណៈពិសេសនៅក្នុងរឿងនេះ នោះគឺ ការសម្ដែងរបស់តារាស្រី Richie Oranate ដែលបានបង្ហាញឲ្យឃើញថា នាងបានដើរតួជាកូនភ្លោះ ប្រុសស្រី ជាមួយនឹងបុគ្គលិកលក្ខណៈខុសគ្នាបានយ៉ាងល្អឥតខ្ចោះ។
យ៉ាងណាមិញ ក៏មានរូបភាពរបស់ Richie Oranate ប៉ុន្មានសន្លឹក ជាមួយនឹងបុគ្គលិកលក្ខណៈជាមនុស្សប្រុស ដែលនាងបានដើរតួ ក៏ដូចជាបានតែងខ្លួនយ៉ាងស្រស់សង្ហា នៅពេលដែលបានឃើញហើយ ភាពស្រស់សង្ហារបស់នាងអាចដក់ជាប់ដួងចិត្តអ្នកទស្សនាបានផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖