ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព កញ្ញា ដួង ម៉ានិច បច្ចុប្បន្នហាក់ដូចជាមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ តែងតែលេចមុខនៅក្នុងរឿងភាគជាច្រើនគួរឲ្យកត់សម្គាល់ ស្របពេលដែលសមត្ថភាពរបស់នាងពិតជាល្អ មិនថាផ្នែកសម្តែងកម្សត់ ឬកាចឆ្នាស់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីពេលថ្មីៗនេះតារាស្រីរូបនេះ បានបង្ហាញទង្វើដ៏ល្អមួយគួរឲ្យសរសើរ ក្រោយបានជួបរៀមច្បងដែលជាតារាសម្តែងជើងចាស់ដ៏មានឈ្មោះបោះសម្លេង អ្នកស្រីឌី សាវ៉េត ដោយនាងបានធ្វើការបង្ហាញភាពទន់ភ្លន់សំពះ ដោយក្តីគោរពទៅកាន់គាត់ រហូតហៅថាជាអ្នកម្តាយទី២ទៀតផង។ បន្ថែមពីនេះនាងក៏បានបង្ហោះសារយ៉ាងដូច្នោះថា៖
ទន្ទឹមនឹងសម្តីពាក្យពេចន៍ទាំងនេះ បានធ្វើឲ្យតារាស្រីរូបនេះតែងតែចងចាំ និងស្រលាញ់ចូលចិត្តដល់តារារៀមច្បងរូបនេះ ដែលបានផ្តល់ដំបូន្មាន និងការស្រលាញ់ទៅកាន់នាងខ្លាំង រហូតធ្វើឲ្យនាងមានចិត្តស្រលាញ់ អ្នកស្រីខ្លាំងបែបនេះបែបនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖