បរទេស៖ កុលសម្ព័ន្ធ គឺជាការប្រមូលផ្ដុំគ្នារស់នៅជាក្រុម ដែលមានដើមកំណើតជាតិសាសន៍ និងវប្បធម៌ផ្ទាល់ខ្លួន ហើយប្រើប្រាស់ក្រៀមភាសាសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃ។ ជាធម្មតាកុលសម្ព័ន្ធតែងរស់នៅក្នុងប្រទេសណាដែលមានការអភិវឌ្ឍន៍តិចតួច ឬតំបន់ណាដែលមិនសូវមានការធ្វើឧស្សាហកម្ម។ តាមការស្រាវជ្រាវសព្វថ្ងៃនេះមានជាង ១០០ កុលសម្ព័ន្ធ ដែលកំពុងមានវត្តមានលើពិភពលោកយើងនេះ។ ហើយទន្ទឹមនេះ ក៏មានកុលសម្ព័ន្ធមួយចំនួន ដែលកំពុងរងការគំរាមគំហែងពីពិភពលោកសម័យទំនើបផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Jimmy Nelson ដែលជាអ្នកថតរូប ជនជាតិអង់គ្លេសម្នាក់មានវ័យ ៥២ ឆ្នាំ បានធ្វើដំណើរឆ្លងកាត់ប្រទេសមួយចំនួនដូចជា ប្រទេសកេនយ៉ា អេក្វាឌ័រ ថៃ ស៊ូដង់ ចិន និងប៉ាពួញូហ្គីណេ ព្រមទាំងបានផ្ដិតយករូបភាពស្អាតៗ របស់កុលសម្ព័ន្ធ ដែលមានការតុបតែងស្លៀកសម្លៀកបំពាក់បុរាណ ក៏ដូចជាការលាបថ្នាំពណ៌លើមុខជាដើម។ ក្នុងនោះផងដែរលោក Jimmy Nelson ក៏បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា៖
ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំអាចចូលទៅជិតមនុស្ស ដែលមិនអាចនិយាយស្ដាប់គ្នាបាន។ បើទោះបី ជាយើងប្រើប្រាស់ភាសាផ្សេងគ្នាពិតមែន ប៉ុន្តែគ្មានអ្វីជាបញ្ហានោះទេ។
ខាងក្រោមនេះជាកុលសម្ព័ន្ធ ដែលថតដោយលោក Jimmy Nelson ៖




















