ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មី ២០២០ ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី - អ៊ីអន ២) កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ។ Ford Ranger Raptor បានបង្កើតឡើងដោយមានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance រួមជាមួយនឹងការច្នៃប្រឌិតថ្មី និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ធ្វើឲ្យបទពិសោធន៍បើកបររបស់អ្នកកាន់តែមានភាពអស្ចារ្យ មិនតែប៉ុណ្ណោះ រថយន្តនេះនឹងក្លាយជាគូប្រកួតប្រជែងឈានមុខគេ ក្នុងទីផ្សាររថយន្ត Pickup ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរថយន្តនេះ ត្រូវបានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជម្នះគ្រប់ឧបសគ្គ កាន់តែពិសេស សម្រាប់អតិថិជនដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។
លោក Michael Breen នាយកគ្រប់គ្រងក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា៖
Ford Ranger Raptor ក៏ដូចគ្នាទៅនឹង Ford F-150 ដែរ វាត្រូវបានរចនាដោយផ្អែកទៅលើ DNA របស់ Ford Performace។ ផ្នែកខាងមុខរថយន្ត មានរូបរាងស្រដៀងទៅនឹងរថយន្ត Ford F-150 តែម្ដង ដោយប៉ាណាខាងមុខ បានបំពាក់ដោយអក្សរ Ford ធំៗ មើលទៅមានលក្ខណៈកាចជាង Ford Ranger ធម្មតា។ កាងខាងមុខ ត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិច ល្អបំផុតសម្រាប់ការបើកបរលើផ្លូវលំបាក។ ចំណែកផ្នែកខាងក្នុង បានបំពាក់ទៅដោយពូកស្បែកមានគុណភាពខ្ពស់ ធន់នឹងការប្រើប្រាស់ពេលបើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។
Ford Ranger Raptor បានបំពាក់ជាមួយនឹងម៉ាស៊ីនជំនាន់ថ្មី Bi-Turbo ទំហំ 2.0L កម្លាំងខ្លាំង និងសន្សំសំចៃប្រេង ដែលមានកម្លាំងសេស 213PS កម្លាំង Torque 500Nm និងប្រើប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខមានភាពរលូន និងងាយស្រួល។
ប្រព័ន្ធជើងក្រោម ត្រូវបានបំពាក់ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំង មិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿនក៏ដោយ ដោយសារវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។
មិនតែប៉ុណ្ណោះ មិនថាក្រោមស្ថានភាពផ្លូវលំបាកយ៉ាងណានោះទេ ក៏ Ford Ranger Raptor មិនរុញរានោះដែរ ព្រោះរថយន្តនេះ មានបំពាក់ជាមួយនឹងប្រអប់លេខថ្មី 10 លេខ និងប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ (Terrain Management System with Baja Mode) ទាំងផ្លូវធម្មតា និងផ្លូវលំបាក រួមមានដូចជា ស្ថានភាពផ្លូវធម្មតា (Normal mode) ផ្ដល់ផាសុកភាព មិនស៊ីប្រេង ងាយស្រួលក្នុងការបើកបរ, ការបើកបរបែបស្ព័រ (sport mode) ផ្ដល់នូវសន្ទុះខ្លាំង សក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន, ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយឲ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល, ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួលការបើកបរជៀសវាងការផុងកង់ ពេលបើកបរលើភក់ ឬខ្សាច់, ផ្លូវថ្ម (Rock mode) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរលើគ្រួស ឬថ្ម និង Baja Mode ជួយទប់លំនឹងរថយន្ត ពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road ហើយអ្នកក៏មិនបាច់បារម្ភដែរនៅពេលបើកបរលើផ្លូវ ដែលមានទឹកលិច ព្រោះ Ford Ranger Raptor អាចចុះទឹកបានដល់ទៅ 850mm ឯណោះ។
លើសពីនេះទៅទៀត ក្នុងនោះក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ ៣ ជម្រើសឲ្យអ្នកជ្រើសរើស 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច, 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road និង 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំង ជួយទប់លំនឹងកង់ ពេលបើកបរនៅលើផ្លូវដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន។
ក្រៅពីនេះ Ford Ranger Raptor ក៏មានបំពាក់បច្ចេកវិទ្យាផ្សេងៗដូចជា ប្រព័ន្ធបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Smart Key) បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា កាមេរ៉ាក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist) ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control) ប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹក និងសណ្ដោងធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) និងប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាក ពេលមានអារម្មណ៍ងងុយគេង (Driver Alert System)។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖
Ford Ranger Raptor ក៏មានផ្ដល់ជម្រើសនៃពណ៌ជាច្រើនឲ្យជ្រើសរើស រួមមានដូចជា ពណ៌ស ក្រហម ខៀវ ប្រផេះ និងខ្មៅផងដែរ៕