ឆ្លាតមែន! ឆ្កែមួយក្បាលនេះចេះហាត់ប្រាណដូចមនុស្ស...(មានវីដេអូ)

//s5.kh1.co/85/85c62b41424c7610924436fc63726ae7be96f299.jpg
សង្គម

 ១៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពូជឆ្កែ Golden Retriever ​​​មួយក្បាល ចេះធ្វើត្រាប់ហាត់ប្រាណតាមមនុស្ស នៅកន្លែងហាត់ប្រាណមួយកន្លែង

អាមេរិក៖ ពូជឆ្កែ Golden Retriever ​​​មួយក្បាលឈ្មោះថា Riptide បាននឹងកំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក្រោយផ្ទុះឃ្លីបវីដេអូមួយដែលម្ចាស់របស់វាបានថត នៅពេលដែលវាកំពុងហាត់ប្រាណជាមួយនឹងមនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឃ្លីបវីដេអូខ្លី ដ៏គួរឲ្យអស់សំណើចមួយដែលបង្ហាញពីសកម្មភាពរបស់ឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាល ពេលវាកំពុងធ្វើលំហាត់ប្រាណជាមួយនឹងអ្នកចែវទូកនារីមួយក្រុម របស់សកលវិទ្យាល័យស្ទែនហ្វដ នៅរដ្ឋ California សហរដ្ឋអាមេរិក ដែលមានគ្នាប្រហែល ២០ នាក់។

ក្នុងឃ្លីមួយនេះ ឆ្កែ Riptide ហាក់បីដូចជាកំពុងធ្វើត្រាប់តាមហ្វូងមនុស្សទាំងអស់នោះអីចឹង ដែលពួកគេកំពុងធ្វើលំហាត់ប្រាណ ដោយអម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយនឹងការចាក់បទចម្រៀងមួយបទរបស់ Beyoncé ។​​​​​​​​​​​​​​​​​​​​​​​​​ Riptide បានផ្ដេកខ្នងរបស់វាទៅនឹងការ៉ូ កន្ទុយរបស់វាបក់រវិចៗ ហើយជើងក្រោយរបស់វាទាំងពីរលើកឡើងលើព្រមទាំងធ្វើចលនាដូចមនុស្សជិះកង់។ ពោលគឺ ដូចទៅនឹងអ្នកដែលកំពុងហាត់ប្រាណជុំគ្នានៅទីនោះអីចឹងដែរ។ ក្រោយឃើញដូចនេះ គ្រូបង្ហាត់ប្រាណម្នាក់នៅទីនោះ មិនអាចទប់សំណើចជាមួយនឹងកាយវិការបែបកំប្លែងរបស់ Riptide បានឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងផងដែរថា ក្រោយពីឃ្លីបវីដេអូខាងលើនេះ ​​​​​​​​​​​​​​​​​បានបង្ហោះចែកចាយចូលទៅក្នុងបណ្ដាញសង្គម Twitter រួចមក ក៏ស្រាប់តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចូលរួមសម្ដែងមតិបែបកំប្លែងៗ និងបង្ហាញការចូលចិត្ត ព្រមទាំងបានចែករំលែកតៗគ្នា យ៉ាងព្រោងព្រាតទៀតផង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Riptide កំពុងធ្វើត្រាប់ហាត់ប្រាណតាមមនុស្ស
Riptide កំពុងធ្វើត្រាប់ហាត់ប្រាណតាមមនុស្ស
Riptide កំពុងធ្វើត្រាប់ហាត់ប្រាណតាមមនុស្ស
Riptide កំពុងធ្វើត្រាប់ហាត់ប្រាណតាមមនុស្ស
Riptide នៅជាមួយក្រុមចែវទូកនារី
Riptide នៅជាមួយក្រុមចែវទូកនារី
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T