ភ្នំពេញ៖ ព្រឹត្តិការណ៍អស្ចារ្យនារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ ក្រុមហ៊ុនលក់រថយន្ត Mazda បានធ្វើការចាប់រង្វាន់មាសសុទ្ធសរុប ១២ គីឡូក្រាម រដូវកាលទី ៣ របស់ខ្លួនជូនអតិថិជនដែលបានជាវរថយន្ត Mazda។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ អគារដឺព្រីមៀសែនសុខ ដោយមានការចូលរួមពីសំណាក់អតិថិជនរបស់ Mazda សរុបជាង ២ពាន់នាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា អតិថិជនដែលមានសំណាងឈ្នះរង្វាន់មាសសុទ្ធសរុប ១២គីឡូក្រាម ដែលរង្វាន់ធំជាងគេ មាសសុទ្ធដល់ទៅ ២គីឡូក្រាម នោះ បានទៅលើអតិថិជនឈ្មោះ Mak Loem មកពីខេត្តកណ្តាល ដែលបានជាវរថយន្ត Mazda BT-50 Thunder 2.2 លីត្រ។ ដោយឡែក អតិថិជនបន្ទាប់ដែលឈ្នះរង្វាន់មាសសុទ្ធ កន្លះគីឡូ បានទៅលើក្រសួងបរិស្ថាន ដែលបានជាវរថយន្ត Mazda BT-50 ចំណែកអតិថិជនបន្ទាប់ដែលបានឈ្នះរង្វាន់មាសសុទ្ធ ២តម្លឹង ចំនួនបីរង្វាន់បានទៅលើ អតិថិជនឈ្មោះ Chhit Sreypeoy នៅទីក្រុងភ្នំពេញដែលបានជាវរថយន្ត Mazda BT-50 Thunder 3.2 លីត្រ អតិថិជនទីពីរឈ្មោះ Khiev Samrith ដែលបានជាវរថយន្ត Mazda BT-50 Thunder 2.2 លីត្រ និងអតិថិជនចុងក្រោយឈ្មោះ Van Da ដែលបានជាវរថយន្ត Mazda BT-50 Thunder 3.2 ជាមួយនិងរង្វាន់មានសុទ្ធ ១តម្លឹង មាសសុទ្ធ៥ជី។ ដោយឡែកអតិថិជនដែលមិនបានឈ្នះរង្វាន់ធំ គឺទទួលបានមាសសុទ្ធ១ជីគ្រប់ៗគ្នា។
បើយោងតាមប្រសាសន៍របស់លោកស្រី អ៊ុន កញ្ញា ដែលជានាយកគ្រប់គ្រង នៅក្រុមហ៊ុនលក់រថយន្ត MAZDA បានឲ្យដឹងថា៖
លោកស្រីបានបន្តទៀតថា៖
MAZDA គឺជារថយន្តដែលឈានមុខគេបំផុតនៅលើពិភពលោក និងជារថយន្តទំនើបបំផុតនាពេលបច្ចុប្បន្ន៕