ភ្នំពេញ៖ បើទោះបីជាឪពុកម្តាយក្មេងរងគ្រោះ ដែលត្រូវបានក្រុមក្មេងស្រីទំនើង៤នាក់ ធ្វើការវាយដំច្រំធាក់យ៉ាងចាស់ដៃ ទទួលសំណងជាទឹកប្រាក់ចំនួន ២,០០០ដុល្លារ និងទទួលពាក្យសុំទោសទៅហើយក្តី ប៉ុន្តែនេះបើយោងតាមការបង្ហោះរបស់ ឪពុករបស់ក្មេងស្រីរងគ្រោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក កាលពីប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា រឿងរ៉ាវនេះនៅមិនទាន់ចប់នៅឡើយនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពោលគឺ លោកនឹងស្នើរសុំដល់ខាងក្រសួងមន្ត្រី ឬសមត្ថកិច្ចទាំងអស់ ដែលជាប់ពាក់ព័ន្ធឲ្យជួយរកយុត្តិធម៌ និងដោះស្រាយតាមប្រព័ន្ធតុលាការតាមនិតិវិធីច្បាប់ផងដែរ។
មិនតែប៉ុណ្ណោះ បើសិនជាលោកយកកូនស្រីរបស់លោកទៅពិនិត្យសុខភាព ផ្លូវចិត្ត និងរាងកាយហើយរកឃើញថាមានបញ្ហាប៉ះពាល់ ត្រង់កន្លែងណានោះ លោកនឹងប្តឹងទាមទារសំណងបន្ថែម នៅចំពោះមុខតុលាការតែម្តង។
នេះជាសម្តីរបស់ឪពុកក្មេងស្រីរងគ្រោះ៖
យ៉ាងណាមិញ នេះពិតជារឿងដែលមិនគួរឲ្យកើតមានឡើងឡើយនៅក្នុងសង្គមខ្មែរ ដូចនេះសូមសំណូមពរ ឲ្យក្មេងៗដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយនេះ ដែលសុទ្ធសឹងតែមានតម្លៃនៅក្នុងសង្គមជាតិ នាពេលបច្ចុប្បន្ននិងអនាគត សូមកុំយកគំរូតាមក្រុមស្រីទំនើងទាំង៤នាក់នេះឲ្យសោះ ហើយគ្រប់គ្នាក៏សង្ឃឹមថា ក្រោយពីកើតរឿងនេះហើយ ប្អូនៗទាំង៤នឹងកែចិត្តកែគំនិត ត្រឡប់មកខិតខំរៀនសូត្រឡើងវិញ ដើម្បីជួយអភិវឌ្ឍន៍សង្គមជាតិទាំងអស់គ្នាផងដែរ៕